សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា និងអ្នកឧកញ៉ា សុធម្មាធិបតីឯក សុខ អ៉ីម នាំយកគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសារវីរកងទ័ព នៅខេត្តព្រះវិហារ

25-12-2025 14:26

(ព្រះវិហារ)៖ សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា អនុប្រធាន និងជាអគ្គលេខាធិការ ថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរ:នៃព្រះរាជាណាចក្រកម្ពុជា និងអ្នកឧកញ៉ា សុធម្មាធិបតីឯក សុខ អ៉ីម អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បាននាំយកនូវគ្រឿងឧបភោគ បរិភោគ ចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសារកងទ័ព ព្រមទាំងវីរកងទ័ព វីរនរគបាលជាតិជួរមុខ ចំនួន១០៥០គ្រួសារ ដែលគិតជាថវិកាចំនួន ១០ម៉ឺន ៥ពាន់ ដុល្លារសហរដ្ឋអាមេរិក នៅជំរុំភៀសសឹក ខេត្តព្រះវិហារ។

សូមជម្រាបថា ការចែកជូននូវគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសារកងទ័ព ព្រមទាំងវីរ:កងទ័ព វីរ:នរគបាលជាតិជួរមុខ នៅជំរុំភៀសសឹក ខេត្តព្រះវិហារនេះ ធ្វើឡើងនាថ្ងៃព្រហស្បតិ៍ ៦កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥៕