ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល អញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់ប្រជាជនជាជនភៀសសឹកចំនួន ១០៣គ្រួសារ
26-12-2025 13:42
(កណ្តាល)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកសាស្ត្រាចារ្យ គង់ សន្យា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងសំពៅពូន ខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ព្រែកស្តី លោក ម៉ៅ រាសី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ព្រែកស្តី បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនគ្រួសារជនភៀសសឹក ក្នុងសង្កាត់ព្រែកស្តីចំនួន ១០៣គ្រួសារ។
ពិធីខាងលើនេះក៏មានអញ្ជើញចូលរួមពីលោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូន និងមានការចូលរួមពីលោកស្រី អ៊ុំ វណ្ណឌី រដ្ឋលេខាធិការ និងជាប្រធានក្រុមចលនាសិល្បៈ សិល្បការិនី និងគ្រូពេទ្យ ព្រមទាំងលោក លោកស្រី សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ព្រែកស្តី ដែលប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥។
ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់លោកសាស្ត្រាចារ្យ គង់ សន្យា លើជនភៀសសឹក លោកបានចាត់ក្រុមការងាររាជរដ្ឋាភិបាល ចុះសហការជាមួយរដ្ឋបាលក្រុងសំពៅពូន រួបរួមគ្នានាំយកនូវសម្ភារៈចាំបាច់មួយចំនួន មកជូនបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹកដោយសារសង្គ្រាមឈ្លានពានពីយោធាប្រទេសថៃ ដោយក្នុងមួយគ្រួសារទទួលបាន៖
អង្ករ ១បាវ ទម្ងន់២៥គីឡូក្រាម, ទឹកសុទ្ធ ១កេះ, មី ១កេះ, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, អំបិល ១គីឡូ, សាប៊ូ ២ដុំ និងថវិកា ក្នុង១គ្រួសារ ចំនួន ១១ម៉ឺនរៀលផងដែរ៕




























