ប្រជាពលរដ្ឋខ្មែរ រស់នៅក្នុងទីក្រុងក្រៃឈើច ប្រទេសនូវ៉ែលហ្សេឡង់ ជាង៣០០នាក់ ប្រកាសថ្កោលទោស ការឈ្លានពានថៃ មកលើអធិបតេយ្យកម្ពុជា
26-12-2025 14:51
(នូវ៉ែលហ្សេឡង់)៖ ប្រជាពលរដ្ឋខ្មែរ រស់នៅក្នុងទីក្រុងក្រៃឈើច ប្រទេសនូវ៉ែលហ្សេឡង់ ប្រមាណជាង៣០០នាក់ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានជួបជុំគ្នា ដើម្បីប្រកាសថ្កោលទោស នៃការឈ្លានពានរបស់ថៃ មកលើអធិបតេយ្យកម្ពុជា។
បន្ថែមពីនោះទៀត ជួបជុំគ្នា ដើម្បីគាំទ្ររាជរដ្ឋាភិបាល និងសម្តេចតេជោ សម្តេចធិបតី និងវីរៈកងទ័ព ដើម្បីបន្តថែរក្សានូវអធិបតេយ្យភាពកម្ពុជា និងធានាបាននូវសន្តិភាព សម្រាប់ប្រទេសជាតិ និងការជំរុញស្មារតីខ្មែរតែមួយនៅជុំវិញពិភពលោក ទោះបីខ្មែរនៅទីណាក៏ដោយ គឺត្រូវតែរួបរួមគ្នា ដើម្បីជ្រោងទង់ប្រទេសជាតិ៕








