ឧកញ៉ា តែ តាំងប៉ ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល ចូលរួមក្នុងកម្មវិធីសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១២ ស្តីពី «ការជំរុញ ការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា»

26-12-2025 15:24

(ភ្នំពេញ)៖ ថ្ងៃសុក្រ ៧កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) និង សមាគមមូលនិធិសម្ដេចតេជោ បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល ចូលរួមក្នុងកម្មវិធីសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១២ ស្តីពី «ការជំរុញ ការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា» និងចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សាលើប្រធានបទ «បញ្ហាប្រឈមសម្រាប់ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម (SMEs) ឲ្យចុះបញ្ជីក្នុងប្រព័ន្ធផ្លូវការនៅកម្ពុជា» ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា និង Dr. Toshitaka Sekine សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Hitosubashi នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ។⁩