កិច្ចសម្ភាសន៍៖ ស្ថានីយផលិតអគ្គិសនីថ្មីដំបូងគេនៅអាស៊ី ចាយទុនវិនិយោគប្រមាណ១ពាន់លានដុល្លារ គ្រោងកសាងនៅកម្ពុជា នាដើមឆ្នាំ២០២៦
26-12-2025 15:28
(ភ្នំពេញ)៖ តាមការគ្រោងទុកកម្ពុជា គ្រោងកសាងស្ថានីយអគ្គិសនីបូមទឹកត្រឡប់ ឬ Pumped Storage ដែលជាប្រភេទស្ថានីយផលិតអគ្គិសនីថ្មីមួយប្រភេទ និងដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ី ហើយគ្រោងចាយទុនវិនិយោគប្រមាណ១ពាន់លានដុល្លារអាមេរិក សាងសង់នៅក្នុងខេត្តកោះក្នុង នៃប្រទេសកម្ពុជា ដោយក្រុមហ៊ុន Cambodian Tatay Hydropower Limited ។
លោក Zhao Wensheng អគ្គនាយករងប្រតិបត្តិនៃក្រុមហ៊ុន Cambodian Tatay Hydropower Limited ក្នុងកិច្ចសម្ភាសន៍ជាមួយ Fresh News បានឲ្យដឹងថា គម្រោងនេះគ្រោងនឹងសាងសង់នៅដើមឆ្នាំ២០២៦ បន្ទាប់ពីសិក្សាពីផលប៉ះពាល់រួចរាល់រយៈពេលមួយឆ្នាំរួចមក។ តាមការគ្រោងទុក នីយអគ្គិសនីបូមទឹកត្រឡប់ ឬ Pumped Storage នេះនឹងចំណាយពេលសាងសង់រយៈពេល៥ឆ្នាំ ហើយអាចផលិតអគ្គិសនីបានរហូតដល់ទៅ១០០០មេហ្កាវ៉ាត់។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចសម្ភាសន៍នៃបណ្ដាញព័ត៌មាន Fresh News ជាមួយលោក Zhao Wensheng ដូចតទៅ៖
























