នាយករងខុទ្ទកាល័យសម្តេចតេជោ ដឹកនាំសហការី គោរពវិញ្ញាណក្ខន្ធសព លោកជំទាវនាយឧត្តមសេនីយ៍ ម៉ី មនដារី និងប្រគល់សាររំលែកមរណទុក្ខ ព្រមទាំងថវិការបស់សម្តេចតេជោ និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ជូនដល់ក្រុមគ្រួសារ

26-12-2025 18:47

(ភ្នំពេញ)៖ លោកបណ្ឌិត គួក ហ្វីដេរ៉ូ នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសហការី នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញគោរព វិញ្ញាណក្ខន្ធសព លោកជំទាវនាយឧត្តមសេនីយ៍ ម៉ី មនដារី អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នៅគេហដ្ឋានផ្ទះលេខ២៩៩ សង្កាត់បឹងកេងកង២ ខណ្ឌទួលគោក។

ក្នុងឱកាសនោះ លោកបណ្ឌិត គួក ហ្វីដេរ៉ូ បានប្រគល់ជូននូវសាររំលែកមរណទុក្ខ ព្រមទាំងថវិកាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ជូនដល់លោក ប្រាជ្ញ សារ៉ាត និងក្រុមគ្រួសារ ផងដែរ។

សូមជម្រាបថា លោកជំទាវនាយឧត្តមសេនីយ៍ ម៉ី មនដារី អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានទទួលមរណភាព នៅវេលាម៉ោង០៨៖២៥នាទីព្រឹក ថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដោយរោគាពាធ ក្នុងជន្មាយុ ៦៩ឆ្នាំ៕