BREAKING: គិតត្រឹមម៉ោង៩៖២០នាទីយប់ សមរភូមិបន្ទាយមានជ័យ និងព្រះវិហារ ទាហានឈ្លានពានសៀមបន្ដបាញ់ផ្លោងចូលមួយៗ ខណៈថ្មដា និងឧត្តរមានជ័យស្ងប់ស្ងាត់

26-12-2025 21:37

(ព្រំដែន)៖ គិតត្រឹមម៉ោង៩៖២០នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ទាហានឈ្លានពានសៀមនៅតែបន្ដបាញ់ផ្លោងមួយៗចូលដែនអធិបតេយ្យកម្ពុជា ខណៈសមរភូមិថ្មដា ខេត្តពោធិ៍សាត់ ស្ងប់ស្ងាត់។

* សមរភូមិខេត្តបន្ទាយមានជ័យ រួមមាន ភូមិជោគជ័យ ភូមិព្រៃចាន់ និងបឹងត្រកួន ទាហានសៀមបន្ដបាញ់ផ្លោងចូល ប៉ុន្ដែមិីនខ្លាំងដូចពេលព្រឹក និងថ្ងៃមិញ

* សមរភូមិខេត្តឧត្តរមានជ័យ គិតត្រឹមម៉ោង៩៖២០នាទី ស្ងប់ស្ងាត់ ប៉ុន្ដែ ថ្មដូន ប្រាសាទតាក្របី កាលពីម៉ោងជិត៨ និងជាង៨ បានបាញ់ផ្លោងមួយៗ

* សមរភូមិប្រាសាទព្រះវិហារ ក៏បន្ដបាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជាមួយៗដដែល៕