សម្រែកឈឺចាប់ ជនភៀសសឹកខេត្តបន្ទាយមានជ័យ សូមអំពាវនាវឱ្យអន្តរជាតិ ជួយបញ្ឈប់ទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា និងសូមអរគុណដល់ក្រុមការងាររាជរដ្ឋាភិបាល ក៏ដូចជាបងប្អូនខ្មែរ ដែលពួតដៃគ្នា ខ្មែរជួយខ្មែរ ក្នុងក្រាដ៏លំបាកនេះ

27-12-2025 09:14

(បន្ទាយមានជ័យ)៖ ពលរដ្ឋភៀសសឹក បានលើកឡើងថា ពួកគាត់កំពុងរងទុក្ខវេទនាពីការឈ្លានពានរបស់ទាហានថៃ ដែលបានបាញ់ប្រហារអាវុធធន់ធំស្ទើរគ្រប់ប្រភេទ និងទម្លាក់គ្រាប់F.16 លើទីតាំងផ្ទះសំបែងជនស៊ីវិលរស់នៅ សាលារៀន វត្តអារាម ស្ពាន ថ្នល់ បំផ្លាញហេដ្ឋារចនាសម្ព័ន ជាដើម។ល។

ផ្ទះ និងភូមិឋាន ដែលគាត់ធ្លាប់រស់នៅត្រូវបានបំផ្លាញដោយទានហានថៃ ត្រូវរត់គេចខ្លួន ខ្លះបាត់បង់សមាជិកគ្រួសារ ជីដូនបែកចៅ ម្តាយព្រាត់កូន ប្តីចាកចេញទៅ។

ម្តងហើយម្តងទៀត ទាហានថៃបើកការវាយប្រហារមុន មកលើកម្ពុជា ទោះជាកម្ពុជាអត់ធ្មត់យ៉ាងណាក៏ដោយ ពួកគាត់ឈឺចាប់ខ្លាំងណាស់ ហើយរត់ចេះពីផ្ទះ មានតែខ្លួនទេ យកអ្វីមិនទាន់ទេ ព្រោះទាហានថៃ បាញ់ និងទម្លាក់គ្រាប់រះមិនរើសទីតាំងឡើយ។

ពួកគាត់ក៏បានបន្តថា ពួកគាត់វេទនាណាស់រត់មក តែយ៉ាងណាមកដល់ទីតាំងសុវត្ថិភាពខេត្តបន្ទាយមានជ័យនេះ ក៏មានអារម្មណ៍កក់ក្តៅ និងរំភើបចិត្ត ដោយសារមានការយកចិត្តទុកដាក់ផ្គត់ផ្គង់ស្បៀង សម្ភារៈ និងទីជម្រក ពីក្រុមការងាររាជរដ្ឋាភិបាលនិងអាជ្ជាធរខេត្ត ដែលដឹកនាំដោយលោករដ្ឋមន្ត្រី ឌិត ទីណា និងលោកអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមជួយផងដែរ ពីសប្បរសជននានា។

ពួកគាត់បានបន្តថា សូមបន្តសាមគ្គីគ្នាតទៀត ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ខ្មែរឈ្នះ និង សូមជូនពរវីរៈកងទ័ពទាំងអស់ឈ្នះចោឈ្លានពាន៕