ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េ នាំយកអំណោយមនុស្សធម៌ជូនកងទ័ពជួរមុខ ដើម្បីលើកទឹកចិត្តកិច្ចការពារបូរណភាពទឹកដី
27-12-2025 14:48
(ភ្នំពេញ)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងលោកស្រី ម៉ៅ នរនាថ បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់កងទ័ពជួរមុខ ដើម្បីលើកទឹកចិត្ត និងគាំទ្រដល់កិច្ចការពារបូរណភាពទឹកដី។
ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយមានការអញ្ជេីញចូលរួមពីសំណាក់ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងភរិយា ព្រមទាំងសហការី។
អំណោយដែលបានផ្ដល់ជូន រួមមាន៖ អង្ករ ៤តោន, មី ១០០កេស, ទឹកសុទ្ធ ១០០កេស, ទឹកត្រី ១០០យួរ និងទឹកស៊ីអុីវ១០០យួរ មធ្យោបាយធ្វើដំណើរ៖ ម៉ូតូចំនួន ៥គ្រឿង។ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ (២,០១០ ឃីត ក្នុង ៤៧កេស)៖ ក្នុង ១ឃីត រួមមាន៖ អំបុកលីងសាច់ជ្រូកផាត់, បារី, ថ្នាំពេទ្យ, ស្ករគ្រាប់, ត្រសក់ចាវ, ឆៃប៉ូវផ្អែម និងក្រែមលាបរមាស់៕











