ឧកញ៉ា តែ តាំងប៉ ដឹកនាំរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីអំពី «គំរូអាជីវកម្ម និង​ការចាប់យកបច្ចេកវិទ្យាឌីជីថល សម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា»

27-12-2025 16:43

(ភ្នំពេញ)៖ ថ្ងៃសុក្រ ៧កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាប្រធានសមាគមមូលនិធិសម្ដេចតេជោ បានដឹកនាំរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីអំពី «គំរូអាជីវកម្ម និង​ការចាប់យកបច្ចេកវិទ្យាឌីជីថល សម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា» ចំនួន៤ថ្ងៃគឺ នៅថ្ងៃទី២២-២៣ និងថ្ងៃ២៥-២៦ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៤:០០ នាទីល្ងាចនៅខេត្តកណ្ដាល និង ភ្នំពេញ។

គោលបំណងនៃវគ្គបណ្ដុះបណ្តាលនេះ គឺដើម្បីផ្តល់ចំណេះដឹងទាក់ទងនឹង ចំណុចសំខាន់ចំនួន២គឺ៖
១. គម្រូអាជីវកម្មសម្រាប់សហគ្រាសធុនតូច និងមធ្យមយកទៅអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងមានគោលដៅច្បាស់លាស់
២. ការទាញយកអត្ថប្រយោជន៍ផ្សេងៗពីប្រព័ន្ធឌីជីថល ដើម្បីជាជំនួយក្នុងការគិត វិភាគ វាស់វែងលើផែនការអាជីវកម្មប្រកបដោយនវានុវត្តន៍។
វគ្គបណ្តុះបណ្តាលនេះទទួលបានការគាំទ្រពីគម្រោង មូលនិធិអភិវឌ្ឍន៍ជំនាញ Skills Development Fund រៀបចំដោយ FASMEC ព្រមជាមួយ Mekong Inclusive Ventures ដើម្បីបណ្ដុះបណ្ដាលម្ចាស់សហគ្រាសចំនួន៦៥នាក់៕⁩