កុំជឿ កុំជក់ កុំជួញ គ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៧ ខែធ្នូ៖ បង្ក្រាប៥៨ករណី ឃាត់ខ្លួន១៥៤នាក់
27-12-2025 20:21
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៥៨ករណី ឃាត់ខ្លួនជនសង្ស័យ១៥៤នាក់។
* ករណីដឹកជញ្ជូនរក្សាទុក២៥ករណី ឃាត់ខ្លួន៣៥នាក់
* ករណីជួញដូរ១០ករណី ឃាត់ខ្លួន២៨នាក់
* ករណីប្រើប្រាស់២៣ករណី ឃាត់ខ្លួន៩១នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១០១៦៤ករណី ឃាត់ខ្លួន២៦៣២៣នាក់ (ស្រី១៩៧៥នាក់)៕




