* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបនិងឃាត់ ក្មេងទំនើង២ក្រុម ចំនួន៧ ដែលវាយគ្នាលើផ្លូវសាធារណៈក្នុងខណ្ឌបឹងកេងកង ដើម្បីចាត់ការតាមនីតិវិធី

28-12-2025 09:46

(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងសហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវតាមជំនាញបង្រ្កាបក្មេងទំនើង៧នាក់ករណី ហិង្សាដោយចេតនា (វាយគ្នាទៅវិញទៅមក) ប្រព្រឹត្តនៅចំណុចផ្លូវព្រះមុនីវង្ស ភូមិ០១ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នាវេលាម៉ោងប្រហែល ០៣:០០ ទៀបភ្លឺ ។

ក្រោយកើតហេតុ នៅថ្ងៃដដែលវេលាម៉ោងប្រហែល ១៤:៣០ កម្លាំងជំនាញធ្វើការស្រាវជ្រាវឃាត់ជនសង្ស័យ ៤ នាក់ ៖
១-ឈ្មោះ លឹម លីហៀង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ (គ្មានសារធាតុញៀន) ។
២-ឈ្មោះ ហួង ម៉េងគ័ង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ (គ្មានសារធាតុញៀន) ។
៣-ឈ្មោះ ឃុត សុភ័ក្រ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ (គ្មានសារធាតុញៀន) ។
៤-ឈ្មោះ ឌី ដារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ (គ្មានសារធាតុញៀន) ។

បន្ទាប់មករហូតដល់ម៉ោងប្រហែល ១៧:១០នាទី ថ្ងៃដដែល កម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ បន្ថែមទៀតរួម ៖
១.ឈ្មោះ សុំ សស៊ីនិល ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ
២.ឈ្មោះ ហ៊ឹម បូណា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ។
៣.ឈ្មោះ ស៊ៀង គឹមសេង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ។

យ៉ាងណាមិញ នៅលស់ជនសង្ស័យចំនួន ០២ នាក់ទៀត សមត្ថកិច្ចកំពុងធ្វើការងារតាមជំនាញ ដើម្បីបន្តឃាត់ខ្លួន។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖ ម៉ូតូ ០៣គ្រឿង ,ទូរស័ព្ទដៃ ០៤គ្រឿង និង ធុងទឹកកក ០១ ។

បច្ចុប្បន្ន ជនសង្ស័យ ០៧ នាក់ ខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕