* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

តំបន់សមរភូមិស្ងប់ស្ងាត់២៤ម៉ោងហើយ, ពលរដ្ឋតំបន់សមរភូមិ បាន​សម្រាន្ត​លក់ស្រួល ខណៈ២០ថ្ងៃកន្លងទៅអារម្មណ៍ភិតភ័យ​សូម្បី​ពេលសម្រាន្ត (Video inside)

28-12-2025 13:01

(បន្ទាយមានជ័យ)៖ រហូតមកដល់វេលាម៉ោង ១២៖០០នាទីថ្ងៃត្រង់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិទល់ដែនកម្ពុជាបានស្ងប់ស្ងាត់រយៈ​ពេល២៤ម៉ោងហើយ បន្ទាប់ពីកម្ពុជា-ថៃ បានព្រមព្រៀងអនុវត្តន៍ឈប់​បាញ់បន្ទាន់ចាប់ពីម៉ោង ១២៖០០នាទីថ្ងៃត្រង់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥​ម្សិលមិញនេះ។

ពីសំឡេងគ្រាប់លាន់ឮទ្រហឹងមកជាស្ងប់ស្ងាត់រយៈពេល២៤ម៉ោងកន្លងមក​នេះ បានធ្វើអារម្មណ៍ប្រជាពលរដ្ឋនៅតាមភូមិសាស្ត្រដែលមាន​សង្គ្រាម​​នោះ បានប្រែក្លាយពីការតាន់តឹង និងភិតភ័យ ត្រឡប់ធូរស្រាល​វិញផង​ដែរ​។

ប្រជាពលរដ្ឋនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលជាខេត្តស​ម​រ​ភូមិដ៏ក្តៅគគុកផងដែរនោះ បានរៀបរាប់ថា រយៈពេល២០ថ្ងៃកន្លងទៅ​នេះ ពួកគាត់ស្តាប់ឮសំឡេងអាវុធ និងគ្រាប់ផ្លោងជារៀងរាល់ថ្ងៃ។ សំឡេង​​អាវុធ និងគ្រាប់ផ្លោងនេះ ធ្វើឱ្យអារម្មណ៍ពួកគាត់មិនស្ងប់ ភិត​ភ័យ និង​ខ្វាយ​ខ្វល់ជារៀងរាល់ថ្ងៃ។ សូម្បីតែពេលរាត្រី ក៏មិនអាចសម្រាក​សម្រាន្ត​បាន​ស្កប់នោះដែរ ព្រោះបារម្ភពីទម្ងន់គ្រាប់ដែលបាញ់ផ្លោង​ធ្លាក់​លើ​ផ្ទះ​សម្បែងរបស់ពួកគាត់។

នៅយប់ថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ សំឡេងគ្រាប់​មិនលាន់ឮទៀតនោះទេ។ ភាពស្ងប់ស្ងាត់នៃសំឡេងគ្រាប់បានធ្វើឱ្យ​អា​រម្មណ៍ដែលភិតភ័យ ព្រួយបារម្ភរបស់ប្រជាពលរដ្ឋ បានរសាយ ហើយ​សម្រាក​សម្រាន្តបានស្កប់ស្កល់ផងដែរ។

ប្រជាពលរដ្ឋកម្ពុជា ជាជាតិសាសន៍ដែលបានហែលឆ្លងសមុទ្រទុក្ខនៃ​សង្គ្រាមពីអតីតកាលឆ្អែតឆ្អន់មកហើយ សង្គ្រាមនាពេលបច្ចុប្បន្នមិន​មែន​ជារឿងថ្មីនោះឡើយ។ ដូច្នេះពលរដ្ឋកម្ពុជា បានយល់ច្បាស់នូវផលអា​ក្រក់ទាំងឡាយកើតចេញពីភ្លើងសង្គ្រាម។

ការសម្រេចបាននូវបទឈប់បាញ់រវាងកម្ពុជា-ថៃ ធ្វើឱ្យស្ងាត់ទៅវិញនូវ​ការ​ផ្ទុះអាវុធរយៈពេលប្រមាណ២០ថ្ងៃនោះ បាននាំឱ្យប្រជាពលរដ្ឋ​កម្ពុជា ជាពិសេសអ្នកស្ថិតនៅភូមិសាស្ត្រសង្គ្រាមសម្តែងការស្វាគមន៍​យ៉ាងខ្លាំងក្លាបំផុត។

ពួកគាត់​ក៏ប្រាថ្នាឱ្យការអនុវត្តន៍បទឈប់បាញ់នេះ ត្រូវបានប្រកាន់ខ្ជាប់ ហើយនាំត្រឡប់មកវិញនូវសុខសន្តិភាពតាមព្រំដែនរវាងកម្ពុជា និងថៃ៕