ម្ចាស់ជើងឯកពិភពលោក ៥ដង ផ្នែកសម្តែងកីឡាបាល់ទាត់ បង្ហោះវិដេអូសម្តែងបាល់ទាត់ នៅអង្គរធំ

28-12-2025 13:32

(សៀមរាប)៖ ជារឿងគួរឲ្យភ្ញាក់ផ្អើលជាទីបំផុត ដែលកីឡាករ Andrew Henderson ម្ចាស់ជើងឯកពិភពលោក ចំនួន ៥ដង ផ្នែកសម្តែងកីឡាបាល់ទាត់ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហោះវិដេអូសម្តែងបាល់ទាត់ នៅអង្គរធំ ក្នុងខេត្តសៀមរាប។

មិនត្រឹមតែឈ្នះជើងឯកផ្នែកសម្តែងកីឡាបាល់ទាត់ពិភពលោក ចំនួន ៥ដងទេ Andrew ក៏ជាម្ចាស់ជើងឯកផ្នែកសម្តែងកីឡាបាល់ទាត់របស់ចក្រភពអង់គ្លេស ៨ដងផងដែរ។ លោកមានមូលដ្ឋាននៅទីក្រុងឡុងដ៍ និងដើរសម្តែងកីឡាបាល់ទាត់ទូទាំងពិភពលោក។

វិដេអូមិនដល់ ១នាទី នៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន ត្រូវបានប្រជាជននៅលើពិភពលោក ចាត់ទុកថា កីឡាករអង់គ្លេសរូបនេះ បានបង្ហាញភាពស្រស់ស្អាតនៃតំបន់ទេសចរណ៍វប្បធម៌របស់ពិភពលោក និងបង្ហាញថា ខេត្តសៀមរាប មានសុវត្ថិភាពសម្រាប់ការមកទស្សនាកម្សាន្តផងដែរ៕

ខាងក្រោមនេះជាវិដេអូ៖