ក្រសួងបរិស្ថាន ចេញសេចក្តីណែនាំស្តីពីវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃនៅកម្ពុជា
28-12-2025 14:19
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន សូមធ្វើការណែនាំដល់អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថាន រួមទាំងសហគមន៍មូលដ្ឋាន អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដើម្បីអនុវត្តវិធានការមួយចំនួន ដូចជាវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ មានជាអាទិ៍កុំឱ្យមានការកាប់ឆ្ការ ដុតរុករានដីព្រៃ ដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការដុតព្រៃដើម្បីចាប់សត្វព្រៃ ការបន្សល់ភ្លើងនៅក្នុងព្រៃ ដោយការធ្វេសប្រហែស។ល៕
សូមអានសេចក្តីណែនាំរបស់ក្រសួងបរិស្ថានដូចខាងក្រោម៖








