អំបុកស្រូវថ្មី ៣តោន អំណោយសម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង បានប្រគល់ជូនវីរកងទ័ព និងជនភៀសសឹក នៅខេត្តព្រះវិហារ (Video inside)
28-12-2025 19:02
(ព្រះវិហារ)៖ សម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានឧបត្ថម្ភអំបុកស្រូវថ្មី ចំនួន ២តោន ដល់វីរកងទ័ពកម្ពុជា និង ១តោនទៀត ដល់ជនភៀសសឹកចំនួន ១០០០គ្រួសារ សរុប ៣តោន នៅខេត្តព្រះវិហារ។
អំបុកទាំងនេះ ត្រូវបានលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ប្រគល់ជូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តគីឡូលេខ៨ចំនួន ១តោន និងវីរកងទ័ព ចំនួន ២តោន នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។
នាឱកាសនោះ អភិបាលខេត្តព្រះវិហារ ព្រមទាំងកងទ័ពជួរមុខបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តរបស់សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ដែលសម្តេចមានមនោសញ្ចេតនាជាប់ជាមួយកងទ័ពនៅជួរមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក គ្រប់កាលៈទេសៈ៕
























