មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រគល់សម្ភារៈ គ្រឿង ឧបភោគបរិភោគ ដល់អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ដើម្បី ឧបត្ថម្ភដល់ពលរដ្ឋមានជីវភាពខ្វះខាត គ្រួសារវីរកងទ័ព និងជនភៀសសឹក
29-12-2025 11:26
(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញ ជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលោក សុខ ប៊ន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកថ្ពង និងកលោក ញ៉ឹល សំបូរ ប្រធានមន្ទីរ ពាណិជ្ជកម្ម សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយឃុំវាលពន់។
ក្នុងពេលនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បាន ទទួល សម្តែងការគួរសមដោយក្តីរាក់ទាក់ និងសំណោះសំណាលសួរសុខទុក្ខ ព្រមទាំងជូនពរលោក សុខ ប៊ន ព្រមទាំងក្រុមគ្រួសារឱ្យមានសុខភាពល្អជា និរន្តរ៍ ផងដែរ។ ជា ស្មារតី មនុស្សធម៌ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បាន ឧបត្ថម្ភ ជាគ្រឿងឧប ភោគ បរិភោគ មួយចំនួនដែលជាការចំណាយថវិកាផ្ទាល់ខ្លួន និងបានពីការឧបត្ថម្ភ គាំទ្រពីសប្បុរសជនដែលមានទឹកចិត្តសប្បុរសធម៌គ្រប់ទិសទី ទាំងក្នុងនិងក្រៅស្រុក ដោយបានចូលរួមគ្នាក្នុងការចំណែក ជួយគ្នាក្នុងគ្រាលំបាកនេះផងដែរ តតាមរយៈលោក សុខ ប៊ន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកថ្ពង ដើម្បី យកទៅចាត់ចែងឧបត្ថម្ភជួយទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងគ្រួសារវីរកងទ័ព ព្រមទាំងជនភៀសសឹក ក្នុងមូលដ្ឋានថែមទៀតផង។
សម្ភារៈ ទាំង នោះ រួមមាន៖ អង្ករចំនួន ១តោន , ទឹកសុទ្ធចំនួន ៤០កេស, មីចំនួន ២០កេស, ទឹកក្រូច-ទឹកផ្លែឈើចំនួន ១០កេស, ទឹកត្រីចំនួន១០យួរ និងទឹកស៊ីអ៉ីវចំនួន ១០យួរ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនលោក សុខ ប៊ន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ សមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ សម្រេចជោគជ័យគ្រប់ភារកិច្ច និងការងារកុំបីឃ្លៀងឃ្លាតឡើយ៕





















