សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី យាងប្រោសព្រំសួរសុខទុក្ខ និងឧបត្ថម្ភថវិកាដល់វីរកងទ័ពជួរមុខ នៅមន្ទីរពេទ្យព្រះអង្គឌួង

29-12-2025 13:12

(ភ្នំពេញ)៖ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្ដិ៍សុខភាពសម្ដេចព្រះរាជគ្រូ បួរ គ្រីព្រះករុណាព្រះមហាក្សត្រ សីហមុនី រួមដង្ហែដោយ លោក ងួន ស្ដេចភក្ដី រដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា ទទួលបន្ទុកការងារទូទៅ និង ឧកញ៉ា អនុប្រធានប៉ុស្ដិ៍សុខភាព ព្រមទាំងលោក លោកស្រីសាកលវិទ្យាធិការង លោកវេជ្ចបណ្ឌិតនិងក្រុមគ្រូពេទ្យ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានយាងនិងអញ្ចើញចុះប្រោសព្រំសួរសុខទុក្ខ និងឧបត្ថម្ភថវិកាដល់វីរកងទ័ពជួរមុខ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះអង្គឌួង ពីការឈ្លានពានរបស់យោធាថៃ។

សូមជូនពរដល់វីរយុទ្ធជនឆាប់បានជាសះស្បើយឡើងវិញ និងបួងសួងដល់ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារវីរកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕