ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនអង្គ/នាក់ នៅខេត្តព្រះវិហារ បានជួបជុំគ្នារៀបចំពិធីបួងសួងសុំសុខសន្ដិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា!

29-12-2025 22:09

(ព្រះវិហារ)៖ ព្រះសង្ឃ ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះវិហារ បាននិមន្ត និងអញ្ជើញជួបជុំគ្នាដើម្បីរៀបចំ ពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្រោមស្មារតីនៃការយល់ដឹងរួមគ្នាថា សង្គ្រាម និងអំពើហិង្សា មិនមែនជាជម្រើសក្នុងការធានាបាននូវការរស់នៅប្រកបដោយ ភាពសុខដុមរមនាក្នុងសង្គមឡើយ តែវាជាការខាត់បង់ និងជាវិនាសកម្មមនុស្សជាតិរបស់ពិភពលោកជារួម និងដោយឡែកសម្រាប់ប្រទេសទាំង២។

ពិធីនេះបានប្រព្រឹត្តិទៅនៅល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅបរិវេណវត្តព្រះពុទ្ធមានជ័យ ហៅវត្តប៉ាលហាល ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្នុងគោលបំណងដើម្បីរួមគ្នាបួងសួងសុំឱ្យសេចក្តីសុខ សន្តិភាព និងស្ថិរភាព កើតមានឡើងវិញលើទឹកដីព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទដែលប្រទេសកម្ពុជាកំពុងប្រឈម នឹងសង្គ្រាមជាមួយនិងយោធាថៃ និងដើម្បីជំរុញស្មារតីប្រជាពលរដ្ឋក្នុងការទាមទារសន្តិភាព ដោយសន្តិវិធី និងធម៌អហិង្សា៕