* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រុមហ៊ុនកសិកម្មដាំដុះដំណាំដំឡូងមី និងរោងចក្រម្សៅមី ផ្តល់ជំនួយដល់បងប្អូនគ្រួសារកងទ័ព និងពលរដ្ឋភៀសសឹកក្នុងខេត្តពោធិ៍សាត់ ខេត្តសៀមរាប និងខេត្តបាត់ដំបង នូវអង្ករសរុបចំនួន២០០តោន, ត្រីងៀត២តោន និងថវិកាមួយចំនួនធំ

30-12-2025 07:55

(ពោធិ៍សាត់)៖ លោកស្រី ស៊ន់ ធារ៉ុន (ដន ម៉ាលីន) តំណាងក្រុមហ៊ុន CAMBODIAN AQ LA SHAN NONGMU AGRICULTURAL AND ANIMAL HUSBANDRY RESOUCES CO.,LTD ជាក្រុមហ៊ុនកសិកម្មដាំដុះដំណាំដំឡូងមី និងរោងចក្រផលិតម្សៅដំឡូងមីស្ងួត ដែលមានមូលដ្ឋានក្នុងភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានផ្តល់ជំនួយជាបន្តបន្ទាប់ ជូនដល់បងប្អូនគ្រួសារកងទ័ព និងពលរដ្ឋភៀសសឹក ដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពាន មកស្នាក់នៅបណ្តោះអាសន្ន ក្នុងខេត្តពោធិ៍សាត់ ខេត្តសៀមរាប និងខេត្តបាត់ដំបង នូវអង្ករសរុបចំនួន២០០តោន, ត្រីងៀត២តោន និងថវិកាមួយចំនួន។

លោកស្រី ស៊ន់ ធារ៉ុន (ដន ម៉ាលីន) បានឱ្យដឹងថា ដោយបង្ហាញអារម្មណ៍ផ្ទាល់ខ្លួន ក្នុងនាមជាស្ត្រី ដែលមានស្វាមីនៅជួរមុខផងនោះ លោកស្រី រួមជាមួយលោកប្រធានក្រុមហ៊ុន CAMBODIAN AQ LA SHAN NONGMU AGRICULTURAL AND ANIMAL HUSBANDRY RESOUCES CO.,LTD ក៏មានទឹកចិត្តអាណិតអាសូរ គោរពស្រឡាញ់ និងបានសហការបរិច្ចាគធនធានផ្ទាល់ខ្លួន ជួយដល់រដ្ឋបាលខេត្តពោធិ៍សាត់ ខេត្តសៀមរាប និងខេត្តបាត់ដំបង ដោយបានផ្តល់នូវអង្ករជាបន្តបន្ទាប់សរុបចំនួន២០០តោន, ត្រីងៀត២តោន និងថវិកាមួយចំនួនធំ សម្រាប់ចែកជូនដល់បងប្អូនគ្រួសារកងទ័ព និងពលរដ្ឋភៀសសឹក ដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពាន។

លោកស្រីបានលើកឡើងថា ការចូលរួមឧបត្ថម្ភជាស្បៀងអាហារ និងថវិកា ដល់គ្រួសារកងទ័ព និងពលរដ្ឋភៀសសឹកនាពេលនេះ ក៏ដូចជាពេលកន្លងមក គឺជាសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តម និងជាការបង្ហាញនូវស្មារតីសាមគ្គីជាតិ យ៉ាងពិតប្រាកដ។ ពិតណាស់នៅពេលពួកគាត់ដឹងថា គ្រួសារនៅក្រោយមានការយកចិត្តទុកដាក់ ពួកគាត់នឹងមានស្មារតីរឹងមាំ និងគ្មានកង្វល់ក្នុងការបំពេញភារកិច្ចឈរជើងការពារបូរណភាពទឹកដី ជាក់ជាពុំខាន។

លោកស្រី សូមគោរពថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត រួមទាំងថ្នាកដឹកនាំដ៏ទៃផ្សេងទៀត ដែលបានខិតខំក្នុងការទំនាក់ទំនងការទូតយ៉ាងស្វិតស្វាញ ក្នុងភាពអត់ធ្មត់គ្រប់កាលៈទេសៈ ឈានទៅដល់ការចុះកិច្ចព្រមព្រៀងអនុវត្តបទឈប់បាញ់ និងការពារបាននូវបូរណភាពទឹកដីកម្ពុជា និងធ្វើឱ្យកម្ពុជា ទទួលបាននូវសន្តិភាព។

ទន្ទឹមនឹងនេះ លោកស្រី ស៊ន់ ធារ៉ុន (ដន ម៉ាលីន) សូមឱ្យប្រជាពលរដ្ឋទាំងអស់ ជឿជាក់លើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលកំពុងតែអនុវត្តការងារយ៉ាងសកម្មមមាញឹកបំផុត ដើម្បីស្វែងរកសុខសន្តិភាព និងសុខសុវត្ថិភាព ឈានទៅដោះស្រាយនូវស្បៀងអាហារ ការស្នាក់នៅ ជូនប្រជាពលរដ្ឋទូទាំងប្រទេស មិនឱ្យខ្វះខាត និងដាច់ស្បៀងនោះឡើយ៕