រដ្ឋមន្រ្តីសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បន្តចុះសួរសុខទុក្ខវីរកងទ័ព វីរនគរបាល ដែលកំពុងទទួលបានការថែទាំ ព្យាបាលក្នុងមណ្ឌលសុខភាព គូលែន
30-12-2025 08:22
(ព្រះវិហារ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បន្តចុះសួរសុខទុក្ខវីរកងទ័ព វីរនគរបាល ដែលកំពុងទទួលបានការថែទាំ ព្យាបាលក្នុងមណ្ឌលសុខភាព គូលែន នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងឱកាសសួរសុខទុក្ខអំពីស្ថានភាពសុខភាព លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញលើកសរសើរពីការខិតខំរបស់បុគ្គលិកសុខាភិបាលទាំងអស់ និងលើកទឹកចិត្ត «គ្រូពេទ្យជាបេះដូងប្រជាជន និងជាក្តីសង្ឃឹមនៃការសង្គ្រោះ ថែទាំព្យាបាល»។
លោកសាស្រ្តាចារ្យ បានបន្ថែមថា ថ្នាក់ដឹកនាំនិងបុគ្គលិកសុខាភិបាលទាំងអស់ នឹងខិតខំបន្តថែមទៀត ក្នុងការបម្រើផ្តល់ជូនសេវាសុខភាពដល់ប្រជាពលរដ្ឋ វីរយុទ្ធជន កងទ័ព នគរបាល ដោយឈរលើសមត្ថភាព បទពិសោធន៏ ជំនាញ ស្មារតីព្យាយាម ក្រមសីលធម៌ និងគុណធម៌ សំដៅគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។
សូមជម្រាបថាមណ្ឌលសុខភាពគូលែន នឹងប្រែក្លាយទៅជាមន្ទីរពេទ្យបង្អែក កម្រិត១ នាពេលអនាគតដ៏ខ្លីខាងមុខ៕








































