* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សហជីពនៅកម្ពុជា អំពាវនាវដល់អតីតពលករត្រឡប់មកពីថៃ ចូលរៀនជំនាញដេរដោយឥតគិតថ្លៃ ដើម្បីទទួលបានឱកាសការងារ និងអត្ថប្រយោជន៍ជាច្រើន

30-12-2025 12:58

(ភ្នំពេញ)៖ មេសហជីពនៅកម្ពុជា បានអំពាវនាវដល់បងប្អូនអតីតពលករដែលត្រឡប់មកពីថៃ សូមចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាលជំនាញដេរដោយឥតគិតថ្លៃ ដើម្បីទទួលបានឱកាសការងារ និងអត្ថប្រយោជន៍ជាច្រើនទៀត។

ការអំពាវនាវនេះ ស្របពេលដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយទទួលបានការគាំទ្រពី មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញដេរ ជូនបងប្អូនអតីតពលករត្រឡប់មកពីថៃ និងប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

វគ្គបណ្ដុះបណ្ដាលនេះ គ្រោងរៀបចំរយៈពេល ៣ខែ ដោយបានចាប់ផ្ដើមពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដោយត្រូវរៀបចំជា ៦៦វគ្គ។ វគ្គនីមួយៗមានសិក្ខាកាមចំនួន ៣៥នាក់ ហើយការបណ្ដុះបណ្ដាល មានរយៈពេល ៧ថ្ងៃជាប់គ្នាក្នុងមួយវគ្គ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងនៅថ្ងៃទី៣០ ខែធ្នូនេះថា សម្រាប់បងប្អូនអតីតពលករត្រឡប់មកពីថៃ ដែលចង់បានឱកាសការងារនៅតាមរោងចក្រ-សហគ្រាស គួរតែចុះឈ្មោះចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាលជំនាញដេរដោយឥតគិតថ្លៃនេះ ពីព្រោះក្រោយរៀនចប់នឹងទទួលបានការងារ ដែលនឹងទទួលបានប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម (ប.ស.ស.) ដែលអាចពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ព្រមទាំងមានប្រាក់សោធនថែមទៀតផង។

លោកបានបន្តថា៖ «ដូចនេះ បងប្អូនអតីតពលករសូមមកទទួលយកនូវឱកាស ទទួលបាននូវការបណ្ដុះបណ្ដាលជំនាញកាត់ដេរ ដោយមិនចាំបាច់ចំណាយប្រាក់បង់ថ្លៃរៀននូវជំនាញនេះ ហើយក្នុងអំឡុងពេលរៀនបងប្អូនទទួលបាននូវប្រាក់ឧបត្ថម្ភចំនួន ៨ដុល្លារក្នុងមួយថ្ងៃ ដូចកម្មករ-និយោជិតដែលកំពុងធ្វើការនៅក្នុងរោងចក្រ-សហគ្រាសផងដែរ»។

លោក សំ សឿន បានបន្ថែមថា មិនត្រឹមតែប៉ុណ្ណោះ សម្រាប់បងប្អូនអតីតពលករដែលចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាលនេះ ក៏នឹងទទួលបាននូវការផ្ដល់ជូនមធ្យោបាយធ្វើដំណើរ កន្លែងស្នាក់នៅ អាហារថ្ងៃត្រង់ និងអាហារសម្រន់ ហើយបន្ទាប់ពីរៀនចប់បងប្អូនអតីតពលករ នឹងទទួលបានឱកាសការងារនៅតាមរោងចក្រ-សហគ្រាស ដែលសហការក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ។

ចំណែកលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងដែរថា គិតត្រឹមចុងសប្ដាហ៍មុន មានពលករ និងប្រជាពលរដ្ឋ បានចុះឈ្មោះចូលរៀនវគ្គជំនាញកាត់ដេរប្រមាណជា ២៧៦នាក់ ដោយក្នុងនោះជាង ៩០ភាគរយ ជាពលករមកពីប្រទេសថៃ។ លោកបានបន្តថា គិតចាប់តាំងពីថ្ងៃប្រកាសឱ្យមានការបើកវគ្គបណ្តុះបណ្តាលជំនាញដេរនេះមក ក្រសួង បានរៀបចំវគ្គបណ្តុះបណ្តាលបានចំនួន ៨វគ្គរួចមកហើយ ដែលក្នុងនោះអ្នកបានរៀនចប់ដោយជោគជ័យ នឹងទទួលយកឱកាសការងារនៅរោងចក្រ-សហគ្រាស ដែលពួកគាត់បានចូលរួមវគ្គបណ្តុះបណ្តាលមានចំនួន ២៧២នាក់។

បើតាមអ្នកនាំពាក្យដដែល បងប្អូនអតីតពលករ និងប្រជាពលរដ្ឋ ដែលមានបំណងចង់ចូលរួមវគ្គបណ្តុះបណ្តាលនេះ អាចទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) តាមរយៈលេខ ០៧៦ ៨៦៣ ៣៤៨៤/ ០១៦ ៧៨៦ ៦៥៥/ ០៨៨ ៣៥៩ ៥៤៣៦/ ០៧១ ៤៨៨ ៨៩០៥ ឬក៏អាចទាក់ទងមកលេខ Hotline ១២៩៧ ក៏បានដែរ៕