* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សមាគមភស្តុភារកម្មកម្ពុជា នាំយកអំណោយផ្តល់ជូនសិស្សានុសិស្សភៀសសឹក នៅមណ្ឌលសុវត្ថិភាពវត្តពើងព្រះគោ និងមួយផ្នែកនាំជូនវីរៈកងទ័ពជួរមុខ

30-12-2025 14:06

(ព្រះវិហារ)៖ លោកឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារសិក្សា និងសម្លៀកបំពាក់កុមារមួយចំនួន របស់មូលនិធិសមាគមភស្តុភារកម្មកម្ពុជា ទៅប្រគល់ជូនសិស្សានុសិស្សភៀសសឹក និងវីរៈកងទ័ព នៅមណ្ឌលសុវត្ថិភាពវត្តពើងព្រះគោ។ ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានមណ្ឌល។

លោក អ៊ុក គឹមសាន បានថ្លែងថា មណ្ឌលសុវត្ថិភាពភៀសសឹកវត្តពើងព្រះគោ ស្ថិតក្នុងឃុំឈានមុខ ស្រុកត្បែងមានជ័យ បច្ចុប្បន្នមានជនភៀសសឹកចំនួន ១៣៧០ គ្រួសារ ស្មើនឹង ៤៥៤៥នាក់ ដែលកំពុងស្នាក់នៅទទួលការថែទាំ និងជំនួយពីអាជ្ញាធរ និងសប្បុរសជននានា។

លោកអភិបាលរងខេត្ត ថ្លែងបញ្ជាក់ទៀតថា អំណោយដែលបាននាំយកមកប្រគល់នៅថ្ងៃនេះ គឺជាការចូលរួមចំណែកដ៏មានអត្ថន័យ ក្នុងការជួយសម្រាលការលំបាក និងលើកទឹកចិត្តដល់បងប្អូនជនភៀសសឹក សិស្សានុសិស្ស និងកងកម្លាំងការពារជាតិ។

ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, លោក អ៊ុក គឹមសាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា និងក្រុមការងារ ក៏ដូចជាសប្បុរសជនគ្រប់ទិសទី ដែលបានឧបត្ថម្ភអំណោយជួយដល់ជនភៀសសឹក និងប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។

អភិបាលរងខេត្តព្រះវិហារ បានបញ្ជាក់ថា តាមរយៈសកម្មភាពសប្បុរសធម៌របស់សមាគមភស្តុភារកម្មកម្ពុជា និងសប្បុរសជនទាំងអស់ គឺបានបង្ហាញពីស្មារតីសាមគ្គីភាព មនុស្សធម៌ និងការចូលរួមទទួលខុសត្រូវចំពោះសង្គម ដែលជាកម្លាំងចិត្តដ៏សំខាន់ សម្រាប់ជួយឲ្យប្រជាពលរដ្ឋឆ្លងកាត់ការលំបាក។

អំណោយមួយផ្នែកទៀត លោកនឹងចាត់ចែងនាំទៅផ្តល់ជូនវីរៈកងទ័ពជួរមុខផងដែរ ដើម្បីជាការលើកទឹកចិត្ត និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងការពារជាតិ ក្នុងការពារប្រទេសជាតិ និងសន្តិសុខសង្គម៕