ដំណឹងស្វែងរកសាច់ញាតិ! បុរសម្នាក់មានជំងឺគ-ថ្លង់ បាត់ចេញពីផ្ទះនៅភូមិគោកសង្កែ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប រយៈពេល១០ថ្ងៃ, ក្រុមគ្រួសារកំពុងស្វែងរក
30-12-2025 14:15
(សៀមរាប)៖ បុរសម្នាក់មានបញ្ហាពិការគ-ថ្លង់ បានបាត់ខ្លួនចេញពីផ្ទះនៅផ្ទះនៅភូមិគោកសង្កែ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប រយៈពេល១០ថ្ងៃហើយ ពោលតាំងពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះមិនទាន់ឃើញត្រឡប់មកវិញ។
បុរសដែលក្រុមគ្រួសារកំពុងស្វែងរកគ្រប់ច្រកល្ហក់តែគ្មានដំណឹងនេះ ឈ្មោះ កាំ នន់ អាយុ៣៩ឆ្នាំ។ ក្រុមគ្រួសារ បានបញ្ជាក់ថា មានគេធ្លាប់ឃើញគាត់នៅម្ដុំប្រាសាទ បបេងមាលា ដោយជិះម៉ូតម៉ាក់វេវ ពណ៌ស គ្មានស្លាកលេខ។
បើតាមការរៀបរាប់ពីក្រុមគ្រួសារ បានឱ្យដឹងថា បុរសរូបនេះ មិនដែលចេញពីផ្ទះយូរថ្ងៃនោះទេ ពោលគាត់ទៅចំការ យ៉ាងយូរត្រឹម១យប់ គឺវិលត្រឡប់មកផ្ទះវិញហើយ។
ប្រសិនបើមានប្រជាពលរដ្ឋណាប្រទះឃើញបុរសដែលមានភិនភាគដូចក្នុងរូបខាងក្រោម សូមធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទរបស់ក្រុមគ្រួសារ 012 548 765៕





