មន្រ្តីរាជការ ព្រះសង្ឃ ពុទ្ធបរិស័ទ នៅក្នុងខេត្តបាត់ដំបង ប្រារព្ធពិធីសាសនា បួងសួងសុំសេចក្តីសុខ និងសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា

30-12-2025 14:41

(បាត់ដំបង)៖ មន្រ្តីរាជការ រដ្ឋបាលខេត្តបាត់ដំបង ព្រះសង្ឃ ពុទ្ធបរិស័ទក្នុងខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ រួមគ្នាប្រារព្ធពិធីបួងសួង សុំសុខសន្តិភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជានៅ ក្នុងបរិវេណវត្តពោធិ៍វាល សង្កាត់រតន: ក្រុងបាត់ដំបង។

ពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្រោមស្មារតីនៃការយល់ដឹងរួមគ្នាថា សង្គ្រាម និងអំពើហិង្សា មិនមែនជាជម្រើសក្នុងការធានាបាននូវការរស់នៅប្រកបដោយ ភាពសុខដុមរមនាក្នុងសង្គមឡើយ តែវាជាការខាត់បង់ និងជាវិនាសកម្មមនុស្សជាតិរបស់ពិភពលោកជារួម និងដោយឡែកសម្រាប់ប្រទេសទាំង២។

ពិធីនេះធ្វើគោងក្នុងគោលបំណងដើម្បីរួមគ្នាបួងសួងសុំឱ្យសេចក្តីសុខ សន្តិភាព និងស្ថិរភាព កើតមានឡើងវិញលើទឹកដីព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទដែលប្រទេសកម្ពុជាកំពុងប្រឈម នឹងសង្គ្រាមជាមួយនិងយោធាថៃ និងដើម្បីជំរុញស្មារតីប្រជាពលរដ្ឋក្នុងការទាមទារសន្តិភាព ដោយសន្តិវិធី និងអហិង្សា៕