ចូលរួមទាំងអស់គ្នា ដេីម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី៣០ ខែធ្នូ៖ បង្ក្រាប១១ករណី ឃាត់ខ្លួន២៥នាក់
30-12-2025 21:16
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១១ករណី ឃាត់ខ្លួនជនសង្ស័យ២៥នាក់។
* ករណីដឹកជញ្ជូនរក្សាទុក៧ករណី ឃាត់ខ្លួន១៧នាក់
* ករណីជួញដូរ១ករណី ឃាត់ខ្លួន១នាក់
* ករណីប្រេីប្រាស់៣ករណី ឃាត់ខ្លួន៧នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១០១៩២ករណី ឃាត់ខ្លួន២៦៣៩១នាក់ (ស្រី១៩៨២នាក់)៕




