* Financial Times ៖ សហរដ្ឋអាមេរិកលើកឡើងពីគំនិតបញ្ចេញទ្រព្យសម្បត្តិមួយចំនួនរបស់រុស្ស៉ី ដើម្បីស្ដារកិច្ចចរចាសន្តិភាពអ៊ុយក្រែន
* អ្នកជំនាញដឹកជញ្ជូន៖ ថ្លៃដឹកជញ្ជូននៅកម្ពុជាបានកើនឡើង២ទៅ៤ដង ទាមទារឱ្យកម្ពុជា បត់បែនយុទ្ធសាស្ត្រនាំចេញ ដើម្បីរក្សាភាពប្រកួតប្រជែង
* មន្រ្តីជាន់ខ្ពស់កម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃរឿងជម្លោះព្រំដែនក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ដោយទាហានថៃជាអ្នកបាញ់ប្រហារមុន ទេីបភាពតានតឹងកេីតឡេីង
* ថ្ងៃនេះ ជាខួប១៤ឆ្នាំនៃការយាងសោយទិវង្គត របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាពេលវេលាពលរដ្ឋខ្មែរសែនសោកសៅ និងសោកសង្រេងបំផុត
* នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់៖ ដំណើរទស្សនកិច្ចសម្តេចមហាបវរធិបតី ជាការបើកផ្លូវបន្ថែមទៀត ជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងកម្ពុជា-អាស៊ែបៃហ្សង់
* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ស្ថានទូតអូស្រ្តាលី៖ ការដោះលែងយោធាកម្ពុជាដែលជាប់ឃុំទាំង ១៨ នាក់ នៅថ្ងៃនេះ គឺជាជំហានវិជ្ជមានមួយ ដែលនឹងជួយស្ដារឡើងវិញនូវការជឿជាក់ និងទំនុកចិត្តរវាងកម្ពុជា-ថៃ (Video inside)

31-12-2025 12:22

(ភ្នំពេញ)៖ ស្ថានទូតអូស្រ្តាលីនៅរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសពាក់ព័ន្ធនឹងការដោះលែងយោធិនកម្ពុជាទាំង១៨នាក់។

អូស្រ្តាលី បានជឿជាក់ថា ការដោះលែងយោធាកម្ពុជាដែលជាប់ឃុំទាំង ១៨ នាក់ នៅថ្ងៃនេះ គឺជាជំហានវិជ្ជមានមួយ ដែលនឹងជួយស្ដារឡើងវិញនូវការជឿជាក់ និងទំនុកចិត្តរវាងកម្ពុជា និង ថៃ។

បើតាមស្ថានទូត, រដ្ឋាភិបាលអូស្ត្រាលី ​បានជំរុញឱ្យភាគីកម្ពុជា-ថៃ បន្តគោរពតាមការប្តេជ្ញាចិត្តដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេស GBC ថ្ងៃទី២៧ ខែធ្នូ។

«សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់របស់យើង គឺជាប្រយោជន៍របស់យើងទាំងអស់គ្នា»។ នេះបើតាមស្ថានទូតអូស្រ្តាលី។

សូមជម្រាបថា យុទ្ធជនកម្ពុជា ចំនួន១៨រូប ត្រូវបានភាគីថៃបានដោះលែងប្រគល់ឲ្យមកកម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ តាមច្រកខេត្តប៉ៃលិន បន្ទាប់ពីចាប់អស់រយៈពេល១៥៥ថ្ងៃមក។

ការសម្រេចដោះលែង យុទ្ធកម្ពុជាទាំង១៨នាក់ គឺផ្អែកទៅតាមស្មារតីនៃកិច្ចប្រជុំកាលពីពេលកន្លងទៅ ពិសេសកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងក្រោយរយៈពេល ៧២ម៉ោង ដែលបទឈប់បាញ់បានចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕