* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ទូតអាល្លឺម៉ង់៖ ការដោះលែងយោធាកម្ពុជា ដែលជាប់ឃុំទាំង១៨នាក់ ជាជំហានមួយឆ្ពោះទៅរកបទឈប់បាញ់ដែលកាន់តែរឹងមាំ, អាល្លឺម៉ង់ ប្តេជ្ញាចិត្តគាំទ្រការសន្ទនាដោយសន្តិវិធី និងស្ថិរភាពរយៈពេលវែង (Video inside)

31-12-2025 12:58

(ភ្នំពេញ)៖ លោក Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ សូមស្វាគមន៍ចំពោះការដោះលែងទាហានរបស់កម្ពុជាទាំង ១៨រូប និងចាតុទុកថានេះគឺជាជំហានមួយឆ្ពោះទៅរកបទឈប់បាញ់ដែលកាន់តែរឹងមាំរវាងកងទ័ពកម្ពុជា និងថៃ។

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានគូសបញ្ជាក់ថា ការវិវឌ្ឍនេះបង្ហាញពីការផ្លាស់ប្តូរវិជ្ជមាន និងបង្កើតឱកាសដើម្បីកសាងទំនុកចិត្តឡើងវិញ។ ប្រទេសអាល្លឺម៉ង់នៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការគាំទ្រការសន្ទនាដោយសន្តិវិធី និងស្ថិរភាពរយៈពេលវែង។

សេចក្តីថ្លែងការណ៍របស់ឯកអគ្គរដ្ឋទូត Stefan Messerer ស្តីពីការដោះលែងទាហាន ១៨រូប មានខ្លឹមសាររួមមាន៖ «ខ្ញុំសូមស្វាគមន៍ចំពោះការដោះលែងទាហាន ១៨ រូប។ នេះគឺជាជំហានមួយឆ្ពោះទៅរកបទឈប់បាញ់ដែលកាន់តែរឹងមាំ។ ការវិវឌ្ឍនេះបង្ហាញពីការផ្លាស់ប្តូរវិជ្ជមាន និងបង្កើតឱកាសដើម្បីកសាងទំនុកចិត្តឡើងវិញ។ ប្រទេសអាល្លឺម៉ង់នៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការគាំទ្រការសន្ទនាដោយសន្តិវិធី និងស្ថិរភាពរយៈពេលវែង»។

សូមជម្រាបថា យុទ្ធជនកម្ពុជា ចំនួន១៨រូប ត្រូវបានភាគីថៃបានដោះលែងប្រគល់ឲ្យមកកម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ តាមច្រកខេត្តប៉ៃលិន បន្ទាប់ពីចាប់អស់រយៈពេល១៥៥ថ្ងៃមក។

ការសម្រេចដោះលែង យុទ្ធកម្ពុជាទាំង១៨នាក់ គឺផ្អែកទៅតាមស្មារតីនៃកិច្ចប្រជុំកាលពីពេលកន្លងទៅ ពិសេសកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងក្រោយរយៈពេល ៧២ម៉ោង ដែលបទឈប់បាញ់បានចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕