ឧកញ៉ា តែ តាំងប៉ ដឹកនាំសមាជិកក្រុមប្រឹក្សាភិលបាល អញ្ជើញទស្សនកិច្ចសិក្សានិងស្វែងយល់ពី ចង្វាក់ផលិតកម្មរបស់សហគ្រាស ខ្មែរមីលឃីហ៊្វូត Khmer Milky Food Co.,LTD
31-12-2025 18:29
(ភ្នំពេញ)៖ ថ្ងៃពុធ ១២កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិសម្តេចតេជោ និង FASMEC បានដឹកនាំសមាជិកក្រុមប្រឹក្សាភិលបាល អញ្ជើញទស្សនកិច្ចសិក្សានិងស្វែងយល់ពី ចង្វាក់ផលិតកម្មរបស់សហគ្រាស ខ្មែរមីលឃីហ៊្វូត Khmer Milky Food Co.,LTD. ដែលផលិតឈីស និមិត្តសញ្ញា ឡាហ្វាតតូរៀ (LA FATTORIA )។
គឺជាសិប្បកម្មផលិតឈីសនិង យ៉ាអួរ ក្នុងស្រុកស្ដង់ដារអ៊ីតាលី ដែលបង្កើតឡើង និងគ្រប់គ្រងទាំងស្រុងដោយកូនខ្មែរ។ សិប្បកម្មផលិតឈឺសរបស់ យើង ផ្តល់ជូននូវជម្រើសដែលមានដូចជា ឈឺសស្រស់, ឈីសទន់, ឈឺសស្ងួត ព្រមទាំង យ៉ាអួរស្រស់ ដែលផលិតចេញពីទឹកដោះគោស្រស់ ១០០%។
បច្ចប្បន្នសហគ្រាសទទួលការផ្គត់ផ្គង់ ទឹកដោះគោស្រស់ ១០០% ពីកសិដ្ឋានខ្មែរចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ នៃខេត្តតាកែវ និងផ្ដោតលើគុណភាពអនាម័យខ្ពស់ គឺឈឺសស្រស់ និងយ៉ាអួរមានការត្រួតពិនិត្យ គុណភាពច្បាស់លាស់ជាប្រចាំ ពីមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងរក្សា ទុកក្នុងចន្លោះសីតុណ្ហភាពថេរ ពី ១ ទៅ ៤ អង្សាសេ សព្វថ្ងៃសព្វថ្ងៃសហគ្រាសមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ការផ្គត់ ផ្គង់តាមតម្រូវការដូចជា សណ្ឋាគារ ភោជនីយដ្ឋាន បណ្តាផ្សារទំនើប និងតាម គេហដ្ឋានអតិថិជ៕

















