រដ្ឋមន្ត្រីសុខាភិបាល អញ្ជើញចុះពិនិត្យការបម្រើសេវាជូនប្រជាពលរដ្ឋ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដោយមិនជូនដំណឹងជាមុន
31-12-2025 20:58
(ភ្នំពេញ)៖ នៅថ្ងៃទី៣១ធ្នូនេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញទៅកាន់ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (មន្ទីរពេទ្យការពារមាតា និងទារក) ដើម្បីសង្កេតផ្ទាល់លើគុណភាពសេវាសុខាភិបាល ដែលបម្រើជូនប្រជាពលរដ្ឋ។
ការចុះពិនិត្យនេះ ទទួលបានការបញ្ជាក់ពី ការពេញចិត្តរបស់ក្រុមគ្រួសារ និងអ្នកជំងឺ ជាពិសេសលើចំណុចមួយចំនួនដូចជា៖
*គុណភាពនៃការព្យាបាល
*អនាម័យ និងភាពស្អាត
*ភាពងាយស្រួលក្នុងការទទួលបានសេវា ដោយសមធម៌
*ការយកចិត្តទុកដាក់ និងវិជ្ជាជីវៈរបស់បុគ្គលិកសុខាភិបាល
*ទំនួលខុសត្រូវក្នុងការថែទាំ និងព្យាបាលអ្នកជំងឺ។
ក្នុងឳកាសនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមការងារសុខាភិបាលទាំងអស់។
លើសពីនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «គុណភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរនៃសេវាសុខាភិបាលសម្រាប់មាតាទារក និងកុមារ គឺជាអាទិភាពចម្បងរបស់ប្រព័ន្ធសុខាភិបាលជាតិ»៕
























