* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ពាណិជ្ជករឥណ្ឌាមួយរូប ចង់ឱ្យបង្កើតមូលនិធិឥណ្ឌា-កម្ពុជា ដើម្បីសាងសង់រូបសំណាកព្រះវិស្ណុថ្មីនៅកម្ពុជា ជានិមិត្តរូបនៃបេតិកភណ្ឌ

01-01-2026 07:46

(ភ្នំពេញ)៖ ឧកញ៉ា Kiran Kumar Reddy Churukanti ប្រធានសមាគមធុរកិច្ច កម្ពុជា- ឥណ្ឌា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានបំផុសគំនិត ដល់ប្រជាជនកម្ពុជា និងប្រជាជនឥណ្ឌា គួរពិចារណាបង្កើតមូលនិធិឥណ្ឌា-កម្ពុជា ដើម្បីសាងសង់រូបសំណាកព្រះវិស្ណុថ្មីនៅលើទឹកដីកម្ពុជា ជានិមិត្តរូបនៃបេតិកភណ្ឌ បន្ទាប់កងទ័ពថៃបានវាយកម្ទេចទេវរូបព្រះវិស្ណុ នៅតំបន់អានសេះ។

តាមរយៈវិដេអូប្រមាណ ២នាទីដែលបង្ហោះនៅលើបណ្តាញសង្គមហេ្វសប៊ុក នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ លោកថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាជនកម្ពុជា ចំពោះការអភិរក្សបេតិកភណ្ឌដ៏មានតម្លៃរបស់អង្គរវត្ត ដែលជានិមិត្តរូបនៃអរិយធម៌ខ្មែរ ដែលពិភពលោកកោតសរសើរ។ នេះជាការលើកទឹកចិត្តដែលបានឃើញភ្ញៀវទេសចរឥណ្ឌាជាច្រើន មកដោយការគោរព និងការលះបង់ជាពិសេសទៅកាន់អង្គរវត្តក្នុងខេត្តសៀមរាប ដោយសារតែវត្តមានរបស់ព្រះវិស្ណុ ដែលជាផ្នែកមួយនៃប្រវត្តិសាស្ត្រកម្ពុជាអស់ជាច្រើនសតវត្សមកហើយ។

លោកលើកឡើងបន្តថា សព្វថ្ងៃនេះ កម្ពុជាកំពុងរីកចម្រើនទេសចរណ៍ កំពុងរីកចម្រើនចំណងវប្បធម៌ ខណៈប្រទេសទាំងពីរក៏មានជើងហោះហើរត្រង់ ដែលកំពុងនាំប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។

លោកបន្ថែម «ថ្ងៃនេះគឺជាថ្ងៃវិគន្ធឯកដែលជាថ្ងៃដ៏វិសេសវិសាលបំផុតរបស់ព្រះវិស្ណុដែលតំណាងឱ្យតុល្យភាព ការការពារ និងភាពសុខដុមរមនា។ នៅថ្ងៃពិសេសនេះខ្ញុំចង់សួរប្រជាជនឥណ្ឌា និងកម្ពុជាថា តើយើងគួរពិចារណាបង្កើតមូលនិធិឥណ្ឌា-កម្ពុជា ដើម្បីសាងសង់រូបសំណាកព្រះវិស្ណុថ្មី នៅក្នុងប្រទេសកម្ពុជាជានិមិត្តរូបនៃបេតិកភណ្ឌ និងឯកភាពទេ?»

លោកបន្តថា «ដោយមានការណែនាំពីអ្នកប្រាជ្ញ អ្នកបញ្ញវន្ត និងទីប្រឹក្សាជាន់ខ្ពស់នៅកម្ពុជា តើយើងគួរទទួលយកភារកិច្ចនេះ ដើម្បីនាំមកនូវមោទនភាពសម្រាប់មនុស្សជំនាន់ក្រោយដែរឬទេ? មតិរបស់អ្នកមានសារៈសំខាន់។ នេះគឺជាបេតិកភណ្ឌ និងជាសំឡេងរបស់យើង។ តើយើងទាំងអស់គ្នាគួរចូលរួមគ្នា ដើម្បីបង្កើតទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសឥណ្ឌា និងកម្ពុជាដែរឬទេ?»

លើសពីនេះ លោកសូមឱ្យប្រទេសឥណ្ឌា និងប្រទេសកម្ពុជារីកចម្រើនកាន់តែរឹងមាំជាមួយគ្នា ក្នុងវិស័យវប្បធម៌ ពាណិជ្ជកម្ម អាជីវកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច៕