លោក ម៉េង ស្រ៊ុន អញ្ជើញចុះទៅសួសុខទុក្ខវីរកងទ័ពលោក កុល សៀង ឈរជើងនៅខេត្តឧត្ដរមានជ័យ
01-01-2026 09:08
(កំពង់ស្ពឺ)៖ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍នៃណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង បានដឹកនាំក្រុមការងារខេត្ត ស្រុក ឃុំ សសយក សមាគមនារីខេត្ត ចុះសួរសុខទុក្ខលោក កុល សៀង ឈរជើងនៅខេត្តឧត្ដរមានជ័យ បច្ចុប្បន្ននៅភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
លោក ម៉េង ស្រ៊ុនបានឧបត្ថម្ភស្បៀង និងថវិកាដូចខាងក្រោម៖
- អង្ករ ៣បេ
- មី ៣កេស
- ទឹកបរិសុទ្ធ(Ganzberg) ៣កេស
- ទឹកក្រូច ៣កេស
- ទឹកត្រី ៣យួរ
- ទឹកស៊ីអ៉ីវ ៣យួរ
- ត្រីខ ៣យួរ
- ថវិកា ៤០០,០០០៛ និងជូនថវិកាប្រជាការពារ ១៥នាក់ ចំណាយថវិកា ១៥០,០០០៛។










