អបអរសាទរ! ចូលឆ្នាំសកល២០២៦ ប្រាក់ឈ្នួលកម្មករនិយោជិតឡើងដល់២១០ដុល្លារ ក្នុងមួយខែ ចាប់ពីថ្ងៃទី១តទៅ (Video inside)

01-01-2026 11:42

(ភ្នំពេញ)៖ ឈានចូលឆ្នាំថ្មី ឆ្នាំសកល២០២៦ ពោលចាប់ពីថ្ងៃទី០១ ខែមករានេះតទៅ ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦ សម្រាប់បងប្អូនកម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបបានឡើងរហូតដល់២១០ដុល្លារ ក្នុងមួយខែ៕