ក្រុមហ៊ុន សាកេ ហ្វូកូស៊ូ ឯ.ក ប្រកាសជាសាធារណៈ ពីការទទួលបានសិទ្ធិផ្តាច់មុខស្របច្បាប់ ក្នុងការចែកចាយ និងលក់ផលិតផលម៉ាក MIZUNO តែមួយគត់ នៅប្រទេសកម្ពុជា

01-01-2026 16:44

(ភ្នំពេញ)៖ ក្រុមហ៊ុន សាកេ ហ្វូកូស៊ូ ឯ.ក បានចេញសេចក្តីប្រកាសជាសាធារណៈ ស្តីពី «ការទទួលបានសិទ្ធិផ្តាច់មុខស្របច្បាប់ ក្នុងការចែកចាយ និងលក់ផលិតផល ម៉ាក MIZUNO តែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា»

ក្រុមហ៊ុន សាកេ ហ្វូកូស៊ូ ឯ.ក បានឲ្យដឹងថា «នៅចុងឆ្នាំ២០២៥នេះ ក្រុមហ៊ុនយើងខ្ញុំ បានទទួលសិទ្ធិផ្តាច់មុខស្របច្បាប់ ពីក្រុមហ៊ុន MIZUNO APAC COMPANY LIMITED ជាក្រុមហ៊ុន ដែលមានសិទ្ធិលក់ និងចែកចាយតែមួយគត់នៅកម្ពុជា តាមរយៈកិច្ចព្រមព្រៀង ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ រវាងក្រុមហ៊ុនយើងខ្ញុំ និងក្រុមហ៊ុន MIZUNO APAC COMPANY LIMITED.»

អាស្រ័យដូចបានជម្រាបជូនខាងលើក្រុមហ៊ុន សាកេ ហ្វូកូស៊ូ ឯ.ក សូមជម្រាបជូនសាធារណជន អតិថិជន និងហាងលក់សម្ភារកីឡា ដែលនិយមប្រើប្រាស់-លក់ ផលិតផលម៉ាក MIZUNO ដូចខាងក្រោម៖

* ចំពោះសាធារណជន និងអតិថិជនជាទីស្រលាញ់រាប់អានថា ចាប់ពីថ្ងៃជូនដំណឹងជាសាធារណៈនេះតទៅ សាធារណជន និងអតិថិជនទាំងអស់ អាចទិញផលិតផលម៉ាក MIZUNO តាមរយៈហ្វេសប៊ុកផេកផ្លូវការ Mizuno Cambodia Authorized Store ឬតាមរយៈលេខទំនាក់ទំនង និងគណនីតេឡេក្រាមដូចខាងក្រោម។

* ចំពោះហាងលក់សម្ភារកីឡានានា ដែលកំពុងលក់ដោយមិនមានសិទ្ធិលក់ផ្តាច់មុខ និងហាងលក់សម្ភារកីឡាទាំង អស់ដែលមានបំណងលក់ ឬចែកចាយបន្តផលិតផលម៉ាក MIZUNO សូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកផេក ផ្លូវការ Mizuno Cambodia Authorized Store ឬមកកាន់ការិយាល័យកណ្តាលរបស់ក្រុមហ៊ុនយើងខ្ញុំ ចាប់ពីថ្ងៃជូនដំណឹងជាសាធារណៈនេះ តទៅតាមរយៈលេខទំនាក់ទំនង និងគណនីតេឡេក្រាមដូចខាងក្រោម។

លើសពីនេះទៅទៀត ចំពោះហាងលក់សម្ភារកីឡានានា ដែលកំពុងលក់ដោយមិនមានសិទ្ធិលក់ផ្តាច់មុខពីមុនមក និង កំពុងលក់ សូមអញ្ជើញមកការិយាល័យកណ្តាល របស់ក្រុមហ៊ុនយើងខ្ញុំ ដើម្បីជជែកពិភាក្សាគ្នាក្នុងការទទួលបានសិទ្ធិ ចែកចាយ និងលក់បន្តពីក្រុមហ៊ុនយើងខ្ញុំតាមនីតិវិធីច្បាប់។ ក្រុមហ៊ុនយើងខ្ញុំ សូមធានាថានឹងផ្តល់លក្ខខណ្ឌចំណេញជា ច្រើនដល់តំណាងចែកចាយ និងអ្នកលក់បន្តមិនឱ្យខកបំណងឡើយ៕