លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បន្តប្រគេនភេសជ្ជៈ, គ្រឿងឧបភោគ-បរិភោគ និងបច្ច័យ ដល់ព្រះសង្ឃគង់នៅវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ

01-01-2026 18:15

(តាកែវ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបន្ដប្រគេននូវអំណោយប្រចាំខែមករា ឆ្នាំ២០២៦ រួមមាន ភេសជ្ជៈ គ្រឿងឧបភោគ-បរិភោគ និងបច្ច័យចំនួន ៥លានរៀល ប្រគេនព្រះសង្ឃគង់ នៅវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ សម្រាប់ទ្រទ្រង់ដល់វិស័យពុទ្ធសាសនា។

អំណោយទាំងនោះរួមមាន អង្ករ ១តោន, ទឹកសុទ្ធ ២០កេស, ស្ករសខ្មែរ ៥០គក្រ, ទឹកដោះគោ ២០កេស, ប៊ីចេង ១០គក្រ, ខ្ទឹម​ស ២០គក្រ, ប្រេងឆា ១០ធុង, សាច់ជ្រូកផាត់ ៥ គក្រ, ត្រីងៀត ៥គក្រ និង​សាច់ក្រក ៥គក្រ។​

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តែងតែមានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា ព្រមទាំងបានជួយទំនុកបម្រុង និងជ្រោមជ្រែងវិស័យព្រះពុទ្ធសាសនា តាមរយៈការជួយជាប្រចាំដល់ព្រះសង្ឃ និងវត្តអារាមនានាដែលមានការខ្វះខាត តួយ៉ាងដូចជានៅក្នុងវត្តប្រាសាទនាងខ្មៅ​ នាពេលនេះជាដើម៕