* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ចុះផ្ដល់ស្បៀង និងអប់រំផ្លូវចិត្តដល់គ្រួសារកងទ័ព និងអ្នកភៀសសឹកនៅខេត្តសៀមរាប (Video inside)

02-01-2026 08:20

(សៀមរាប)៖ អ្នកឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា និងក្រុមកាងារ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ បានសួរសុខទុក្ខ និងនាំយកអំណោយរបស់សប្បុរសជន មកប្រគល់ជូនក្រុមគ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកចំនួន ៤០០គ្រួសារ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព នៃខេត្តសៀមរាប។

ក្នុងឱកាសនោះ អ្នកឧកញ៉ាអគ្គមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ក៏បានសាកសួរសុខទុក្ខ និងអប់រំព្រះធម៌ដល់គ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត ក្នុងស្ថានភាពដែលតំបន់ព្រំដែន មានសភាពតានតឹងខ្លាំង បង្ខំឱ្យប្រជាពលរដ្ឋត្រូវចាកចោលលំនៅដ្ឋាន ផ្ទះសម្បែងមួយរយៈដើម្បីជំលៀសខ្លួន និងគ្រួសារចេញមករកតំបន់ដែលធានាសន្តិសុខ សុវត្ថិភាពសម្រាប់ស្នាក់នៅជាបណ្តោះអាសន្នសិន។

ប្រធានមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា បានបន្តថា ក្រៅពីការងារមនុស្សធម៌ និងការអប់រំចិត្ត ដល់គ្រួសារកងទ័ព និងអ្នកភៀសសឹក ក្រុមការងាររបស់អ្នកឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត តែងតែបានផ្សាយមេត្តាចិត្ត និងឧទ្ទិសកុសលដល់កងទ័ពពលី ក្នុងបុព្វហេតុការពារជាតិ រួមទាំងបានចូលគោរពនៅទីសក្ការៈនានា ដើម្បីបួងសួងសុំសេចក្តីសុខ សន្តិភាព និងភាពជោគជ័យ សម្រាប់ប្រទេសកម្ពុជា។

អ្នកឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា បានបន្ថែមថា ថ្នាក់ដឹកនាំកម្ពុជា តែងតែបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព ហើយត្រូវជួយអន្តរាគមន៍ ជួយដោះស្រាយសម្រាលទុក្ខលំបាករបស់ប្រជាជនកម្ពុជា ក៏ដូចជាវីរកងទ័ព និងគ្រួសារភៀសសឹកឱ្យទាន់ពេលវេលា ដោយមិនរើសអើង ឬនិន្នាការនយោបាយអ្វីឡើយ ជាមួយនេះ អ្នកឧកញ៉ាអគ្គមហាឧបាសិកាធម្មបណ្ឌិត បានក្រើនរំលឹកដល់ប្រជាពលរដ្ឋភៀសសឹកត្រូវខិតខំថែទាំសុខភាព ឱ្យបានល្អតាមវិធានការអនាម័យ ស្អាត ៣យ៉ាង ដើម្បីបង្ការ ទប់ស្កាត់ ការពារការឆ្លងនៃជំងឺរាតត្បាតនានា ទាំងក្នុងរយៈពេលនៃការស្នាក់នៅ និងធ្វើដំណើរព្រោះថា បើមានការធ្វេសប្រហែសវាអាចនាំឱ្យប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាពរបស់បងប្អូនផងដែរ។

ប្រធានមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា អំពាវនាវដល់ពលរដ្ឋទាំងអស់សូមមានស្មារតី និងរឹងមាំជឿទុកចិត្តទៅលើជំហរយ៉ាងមុតមាំ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់ថ្នាក់ដឹកនាំកំពូលកម្ពុជា គឺមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចទាំងពីរមានភាពប្រាជ្ញាឈ្លាសវៃ មានបទពិសធន៍ក្នុងការច្បាំងការពារ ក៏ដូចជាកសាងប្រទេសជាតិ ធ្វើឱ្យព្រះពុទ្ធសាសនា បានរស់ឡើងវិញក្រោយផ្តួលរំលំរបបខ្មែរក្រហម ដូច្នេះហើយ ទើបពលរដ្ឋខ្មែរគោរពស្រលាញ់ និងដឹកងគុណរាជរដ្ឋាភិបាល។

គួរបញ្ជាក់ថា សម្រាប់សម្ភារឧបត្ថម្ភជូនគ្រួសារកងទ័ព និងជនភៀសសឹក រួមមានអង្ករចំនួន ១០គីឡូ សារ៉ុង ក្រម៉ា និងទឹកបរិសុទ្ធ ព្រមទាំងថវិកា ២ម៉ឺនរៀលក្នុងមួយគ្រួសារ ។ ជាមួយនេះ អ្នកឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា និងក្រុមការងារ បានអញ្ជើញបួងសួងនៅទីសក្ការលោកតារាជ នាប្រាសាទអង្គរវត្ត និងនៅវត្តប្រាសាទព្រះវិហារប្រាំពីរល្វែង និងទៅសមាធិ សុំសេចក្តីសុខ រួមទាំរាប់បាតព្រះសង្ឃចំនួន៦៥អង្គ និងជូនទានដល់ ដូនជីតាជី ៥០នាក់ ដើម្បីឧទ្ទិសកុសលដល់វីរកងទ័ពពលីផងដែរ៕