* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តពោធិ៍សាត់ ទទួលអំណោយជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួនពីសមាគមធនាគារនៅកម្ពុជា ដើម្បីជូនដល់ពលរដ្ឋភៀសសឹក និងវីរកងទ័ពជួរមុខ

02-01-2026 10:18

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញទទួលអំណោយជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួនពីលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា ដើម្បីបន្តចែកជូនដល់ពលរដ្ឋភៀសសឹក នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងជូនដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបូរណភាពទឹកដី ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ដោយស្មារតីស្នេហាជាតិមាតុភូមិ។

ក្នុងនាមរដ្ឋបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជន ដែលបានចំណាយនូវទ្រព្យសម្បិត្តផ្ទាល់ខ្លួន ដើម្បីជូនដល់ពលរដ្ឋភៀសសឹក និងជាការលើកទឹកចិត្ត ដល់វីរកងទ័ពរបស់យើងមានស្មារតីក្លាហាន មុះមុត ខិតខំតស៊ូការពារបូរណភាពទឹកដី ប្រឆាំងនឹងសត្រូវឈ្លានពានថៃ ដែលនេះសបញ្ជាក់ឱ្យឃើញថា បងប្អូនខ្មែរគ្រប់ស្រទាប់វណ្ណៈ បានសាមគ្គីគ្នាជាធ្លុងមួយ ក្លាយជាខឿនការពារជាតិ និងប្រជាជន គឺសមរភូមិក្រោយជួយដល់សមរភូមិមុខ និងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសខ្លួន មកកាន់មណ្ឌលសុវត្ថិភាពនានា។

លោកអភិបាលខេត្ត បានសន្យាថាអំណោយ និងសម្ភារទាំងអស់នេះ រដ្ឋបាលខេត្តពោធិ៍សាត់ និងត្រូវបែងចែកដឹកជញ្ជូនទៅជូនវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹក តាមដែលអាចធ្វើបាន។

លោកសូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី សូមព្រះអង្គជួយប្រោះព្រំ ប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ សូមជួយថែរក្សាដល់ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា និងសហការីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។

អំណោយរបស់សមាគមធនាគារនៅកម្ពុជា The Association of Banks in Cambodia ដែលបានជួយឧបត្ថម្ភ ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីបន្តចែកជូនដល់ពលរដ្ឋភៀសសឹក និងជូនដល់វីរកងទ័ពជួរមុខរួមមាន៖ ថវិកា ៨លានរៀល, ទឹកបរិសុទ្ធ១០០កេស, អង្ករ ២តោន, មី ១០០កេស, ត្រីខ ១៥០យូរ, ទឹកស៊ីអ៉ីវ ១៥០យួរ, ទឹកត្រី ១៥០យូរ, សាច់ផាត់ ៣០គីឡូក្រាម, ខោអាវ ៣គីប និងឈុត (ថ្នាំដុសធ្មេញ, ច្រាស, សាប៊ូកក់សក់, សាប៊ូដុសខ្លួនម្សៅ និងសាប៊ូ) មួយចំនួន៕