សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់វីរយុទ្ធជន ដែលពលីជីវិត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ
02-01-2026 18:57
(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរយុទ្ធជនដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ សាលារៀនសុវណ្ណភូមិ បានសម្រេចផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២ ទាំងកម្មវិធីចំណេះទូទៅខ្មែរ និងភាសាអង់គ្លេសទូទៅ ជូនដល់កូនៗរបស់វីរយុទ្ធជនដែលបានពលីនាពេលកន្លងមក។
សូមក្រុមគ្រួសាររបស់វីរយុទ្ធជនដែលបានពលីធ្វើការទំនាក់ទំនងមកកាន់ សាលារៀនសុវណ្ណភូមិ តាមរយៈលេខ 015 838 902៕
ស្វែងរកទីតាំងដែលនៅជិតបំផុតដោយគ្រាន់តែចុចតំណរភ្ជាប់៖ https://www.google.com/maps/d/u/5/edit?mid=14hYtP0pIbacARQXTsaLohcEaY9xOLmtn&usp=sharing




