* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ផ្លូវក្រាលគ្រួសក្រហម ១ខ្សែប្រវែងជាង ៥គីឡូម៉ែត្រ នៅភូមិគុណភាព ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ជាអំណោយរបស់នាយសេនីយ៍ ម៉ៅ សុផាន់ ត្រូវបើកការដ្ឋានជួសជុលជាផ្លូវការ

03-01-2026 15:00

(ព្រះវិហារ)៖ ផ្លូវក្រាលក្រួសក្រហម ១ខ្សែប្រវែង ៥ ១០០ម៉ែត្រ តភ្ជាប់ពីកំណាត់ផ្លូវជាតិលេខ៩ ក្នុងភូមិគុណភាព ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ជាអំណោយរបស់លោក ម៉ៅ សុផាន់ ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តព្រះវិហារ តាមរយះលោក សំ លាងទ្រី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆែប ត្រូវបានរៀបចំបើកការដ្ឋានជួសជុលជាផ្លូវការ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ក្រោមវត្តមានលោក ឃិត សុធារ៉ា ប្រធានគណបក្សប្រជាជនកម្ពុជាស្រុក និងជាអភិបាលស្រុកឆែប និងលោក អ៊ូ សៅឌី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំឆែបពីរ និងក្រុមការងារ។

នៅក្នុងឱកាសនេះដែរ លោក ឃិត សុធារ៉ា ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកឆែប បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ម៉ៅ សុផាន់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ លោក គីម រិទ្ធី អនុប្រធានគណបក្សខេត្ត និងលោក សំ លាងទ្រី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆែប ផ្ញើជូនប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះ ក៏ដូចជាប្រជាពលរដ្ឋទូទាំងស្រុកឆែប ផងដែរ។

លោក ឃិត សុធារ៉ា បានថ្លែងថា ផ្លូវក្រាលគ្រួសក្រហម ១ខ្សែនៅភូមិគុណភាព ឃុំឆែបពីរ ដែលបើកការដ្ឋានជួសជុលនាពេលនេះ គឺកើតឡើងក្រោយពីរូបលោក និងលោក សំ លាងទ្រី ចុះពិនិត្យ មើលឃើញថាផ្លូវនេះពិបាកធ្វើដំណើរមែន ទើបលោក សំ លាងទ្រី ចាត់លោក អ៊ូ សៅឌី ឱ្យដឹកនាំគ្រឿងចក្រចុះមកធ្វើការជួសជុលភ្លាមៗដោយមិនរងចាំយូរ ដើម្បីសម្រួលការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋមានភាពងាយស្រួល លោកថា៖ «គណបក្សប្រជាជនកម្ពុជា តែនិយាយគឺធ្វើហើយ»។

ដោយឡែកលោក អ៊ូ សៅឌី បានថ្លែងថា ដោយមានការចង្អុលបង្ហាញពីលោក សំ លាងទ្រី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆែប លោកបានដឹកនាំក្រុមការងារដាក់គ្រឿងចក្រមកជួសជុលផ្លូវប្រវែង ៥ ១០០ម៉ែត្រ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដូចជាទៅសាលារៀន ទៅកាន់ទីផ្សារ ក៏ដូចជាការដឹកជញ្ជូនកសិផលផងដែរ។

លោក អ៊ូ សៅឌី ក៏បានប្រាប់ប្រជាពលរដ្ឋ សុំការផ្ញើខ្លួនផ្ញើប្រាណរបស់ក្រុមការងារគ្រឿងចក្រនៅទីនេះ ដោយសុំពុកម៉ែបងប្អូនចាត់ទុកជាកូន ជាគ្មួយ ជាចៅផង បើសិនមានការខុសឆ្គងឫមានបញ្ហាអ្វីលោកសុំការអធ្យាស្រ័យជាមុន។លោកបញ្ជាក់ទៀតថា ចំពោះផ្លូវនេះនឹងធ្វើរួចរាល់ប្រហែល ១សប្តាហ៍ទៀត ប៉ុន្តែប្រសិនបើមានករណីផ្លូវខូច លោកសន្យានឹងបន្តនិរន្តរភាពជួយបងប្អូនតាមលទ្ធភាពដែលអាចធ្វើទៅបាន ប៉ុន្តែសន្យាថានឹងជួយដោយបេះដូង។

ជាមួយគ្នានេះលោក អ៊ូ សៅឌី និងលោក ឃិត សុធារ៉ា និងក្រុមការងារក៏បានបន្តចុះពិនិត្យមើលអគារស្នាក់ការគណបក្សឃុំឆែបពីរចាស់ ដើម្បីធ្វើការជួសជុលកែលម្អ និងបន្តចុះពិនិត្យមើលដីដើម្បីសាងសង់អគារស្នាក់ការគណបក្សឃុំឆែបពីរថ្មី ធ្វើអំពីបេតុងផងដែរ៕