សមាគមអតីតនិស្សិតកម្ពុជា មកពីវៀតណាម នាំអំណោយដែលទទួលបានពីសប្បុរសជន ទៅឧបត្ថម្ភជនភៀសសឹក និងវីរកងទ័ពជួរមុខ តាមរយៈយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល

03-01-2026 19:21

(ភ្នំពេញ)៖ សមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦នេះ បាននាំយកអំណោយឧបត្ថម្ភ ជាស្បៀងអាហារ ដែលទទួលបានពីសប្បុរសជននានា និងលោកឧកញ៉ា ឡេង ប្ញទ្ធី ប្រធានសមាគមសម្ព័ន្ធធុរៈកិច្ចកម្ពុជា-វៀតណាម ទៅឧបត្ថម្ភជនភៀសសឹក និងវីរកងទ័ពជួរមុខ តាមរយៈយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។

ជំនួសជួសមុខឱ្យថ្នាក់ដឹកនាំសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម យើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ អស់ពីដួងចិត្ត ជូនចំពោះសប្បុរសជនទាំងអស់ ដែលបានបរិចាកជាថវិកា ក៏ដូចជាសម្ភារផ្ទាល់ខ្លួន ដើម្បីចូលរួមចែករំលែកទុក្ខលំបាករបស់បងប្អូនជនភៀសសឹក និងជួយគាំទ្រដល់វីរកងទ័ពជួរមុខរបស់យើង។

សូមឱ្យស្មារតីមហាសាមគ្គីនៃមហាគ្រួសារខ្មែរនៅស្ថិតស្ថេរជាអមតៈជារៀងរហូតតទៅ៕