បណ្ឌិត្យសភានគរបាលកម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពីការផ្តល់អាហារូបករណ៍ឱ្យចូលសិក្សា ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ដ្រនគរបាល

05-01-2026 08:30

(ដីឥដ្ឋ)៖ បណ្ឌិត្យសភានគរបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការ ការជ្រើសរើសនិស្សិត អាហារូបករណ៍ឱ្យចូលសិក្សា ថ្នាក់បណ្ឌិតវិទ្យាសាស្រ្តនគរបាល ជំនាន់ទី ៣ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្រ្តនគរបាល ជំនាន់ទី ១៤ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ។

ការផ្តល់ អាហារូបករណ៍ឱ្យចូលសិក្សានេះ ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាល ចំនួន ១០កន្លែង លើជំនាញដឹកនាំបញ្ជាការងារសន្តិសុខ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ដ្រនគរបាល ចំនួន ៣០កន្លែង លើជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ និងជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា។

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមអានលក្ខខណ្ឌជ្រើសរើសដែលតម្រូវក្នុងសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើស ដូចភ្ជាប់ជូននិងស្កេនQR កូដ ដើម្បីទាញយកពាក្យបំពេញឱ្យស្របតាមលក្ខខណ្ឌតម្រូវ ដែលមានចែង។
បេក្ខជនត្រូវយកពាក្យសុំប្រឡងប្រជែង មកដាក់នៅច្រកចេញចូលតែមួយ នៃបណ្ឌិត្យសភានគរបាល កម្ពុជា ដែលមានទីតាំងស្ថិតនៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

- កាលបរិច្ឆេទទទួលពាក្យ: ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦
- កាលបរិច្ឆេទចូលរៀន: ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦
- ព័ត៌មានលម្អិតថ្នាក់បណ្ឌិត ៖
- ឧ.ត្រី សុខ វី ០១២ ២៩៩ ៤៥៣ / - វ.ទោ ប៊ិន បូ ០៧៧ ៥០០៥០៨
- ក្រុមតេលេក្រាម https://t.me/PACRegPhD
- ព័ត៌មានលម្អិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៖
- វ.ទោ សុខ លីដា ០៩៧ ៣៤៤ ៤០៦៦/ - វ.ទោ ប៊ិន បូ ០៧៧៥០០ ៥០៨
- ក្រុមតេលេក្រាម https://t.me/PACRegMaster ៕