ដំណឹងមរណភាព! ម្ដាយបង្កេីតលោក ទុយ រី និងជាម្ដាយក្មេករបស់អ្នកឧកញ៉ា ម៉ក់ គីមហុង បានទទួលមរណភាព ក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ

05-01-2026 22:20

(ភ្នំពេញ)៖ លោកយាយឧបាសិកា ស៊ន់ គា ដែលត្រូវជាម្ដាយបង្កេីតរបស់លោក ទុយ រី និងជាម្ដាយក្មេករបស់អ្នកឧកញ៉ា ម៉ក់ គីមហុង បានទទួលមរណភាព កាលពីថ្ងៃច័ន្ទ ២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២៖២៥នាទីរសៀល ក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមគោរព ឯកឧត្តម លោកជំទាវ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់មេត្តាជ្រាបជាដំណឹងដ៏សែនក្រៀមក្រំបំផុតនេះ៕