* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយសិស្សមន្ត្រីក្រមការ ជំនាន់ទី១២

06-01-2026 10:20

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយសិស្សមន្ត្រីក្រមការជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ដែលមានចំនួនសរុប ២០៥នាក់ និងដោយមានការចូលរួមពីលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលា​ភូមិន្ទរដ្ឋបាល រួមទាំងមានលោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាលជាច្រើននាក់ទៀត។

នៅក្នុងពិធីនេះលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ និងគណគ្រប់គ្រងមន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ ដែលបានបំពេញភារកិច្ចក្នុងការបណ្តុះបណ្តាលធន់ធានមនុស្ស ក្នុងវិស័យសាធារណៈប្រកបដោយគុណភាព និងសមត្ថភាព ដោយផ្តើមចេញពីការរៀបចំការប្រឡងជ្រើសរើសសិស្សមន្ត្រីប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៍ បរិយាប័ន និងបានបណ្តុះបណ្តាញសិស្សមន្ត្រី បានជាច្រើននាក់។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានថ្លែងចូលរួមអបអរសាទរ និងកោតសសើរចំពោះភាពជោគជ័យរបស់សិស្សមន្រ្តីក្រមការជំនាន់ទី១២ ទាំងអស់ ដែលបានខិតខំប្រឹងប្រែងជំនៈរាល់ឧបសគ្គ និងបានឆ្លងកាត់នូវការប្រកួតប្រជែងដើម្បីទទួលបានឱកាសក្នុងរៀនសូត្រនៅសាលាភូមិន្ទរដ្ឋបាលនាពេលនេះផងដែរ។

បើតាមលោក យក់ ប៊ុនណា បានបញ្ជាក់ឱ្យដឹងថា ចំពោះសិស្សមន្ត្រីក្រមការជំនាន់ទី១២ ត្រូវបានឆ្លងកាត់នីតិវិធីជ្រើសរើសដ៏តឹងរឹង និងម៉ត់ចត់ ដែលកំណត់ដោយនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើស មន្ត្រីរាជការស៊ីវិលរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងមុខងារសាធារណៈជាស្ថាប័នដឹកនាំ ដោយមានការចូលរួមពីក្រសួង ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ។ ការជ្រើសរើសសិស្សមន្ត្រីក្រមការចំនួន ២០៥នាក់ សម្រាប់ជំនាន់ទី១២នេះ គឺជាការឆ្លើយតបទៅនឹងតម្រូវការមន្ត្រីក្រមការរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅរាជធានីខេត្ត តាមរយៈការស្ទង់មតិរៀបចំឡើងដោយក្រសួងមុខងារសាធារណៈ ដែលមានសាលាភូមិន្ទរដ្ឋបាលជាសេនាធិការ បន្ទាប់ពីទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ជាលទ្ធផលបេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ មានចំនួន ១៧៧នាក់ (ស្រី៥៤នាក់) តែប៉ុណ្ណោះ ហើយបេក្ខជនប្រឡងជាប់បម្រុង ចំនួន ២៨នាក់ (ស្រី ៧នាក់) ទៀត ត្រូវបានជ្រើសរើសឱ្យជំនួសទីកន្លែងដែលទំនេរមិនមានបេក្ខជនជាប់ស្ថាពរ ដើម្បីទទួលបានចំនួនសរុប ២០៥ នាក់ តាមតម្រូវការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

សិស្សមន្រ្តីក្រមការជំនាន់ទី១២ នឹងត្រូវទទួលការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល ក្នុងឆ្នាំ២០២៦ សម្រាប់រយៈពេល ១២ខែ ដោយត្រូវសិក្សានៅសាលារយៈពេលយ៉ាងតិច ៨ខែ និងរយៈពេល ៤ខែទៀត ត្រូវចុះទៅធ្វើកម្មសិក្សានិងសរសេររបាយការណ៍បញ្ចប់កម្មសិក្សា។ ចំពោះការសិក្សានៅសាលា ត្រូវបានបែងចែកជា ៤ម៉ូឌុល៖ ម៉ូលឌុល១ មុខវិជ្ជាស្នូល (១១មុខវិជ្ជា) ម៉ូឌុល២ មុខវិជ្ជាគាំទ្រប្រតិបត្តិការ (៨មុខវិជ្ជា) ម៉ូឌុល៣ សន្និសីទ បាឋកថា និងបទបង្ហាញ ម៉ូឌុល៤ កម្មសិក្សានៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងសរសេររបាយការណ៍៕