* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប និងព្រះគ្រូចៅអធិការវត្តខ្មែរពុទ្ធិការាម (វត្តវេឡូរ៍) នៅសហរដ្ឋអាមេរិក និមន្តចុះសួរសុខទុក្ខ និងចែកអំណោយដល់វីរកងទ័ពនៅខេត្តឧត្តរមានជ័យ

06-01-2026 14:37

(សៀមរាប)៖ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក សង្កាត់គោកចក ក្រុងសៀមរាប និងព្រះមហាចារ សំ សារ៉ូន ព្រះគ្រូចៅអធិការវត្តខ្មែរពុទ្ធិការាម (វត្តវេឡូរ៍) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ បាននិមន្តចុះសួរសុខទុក្ខ និងចែកអំណោយជាគ្រឿងឧបភោគបរិភោគ, សម្ភារៈប្រើប្រាស់ និងបច្ច័យមួយចំនួន ដល់វីរកងទ័ពនៅជួរមុខ ចំនួន០៣ទីតាំង ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។

ព្រះវិចិត្រវង្សា ហែម គឹមសាន និងព្រះមហាចារ សំ សារ៉ូន មានព្រះថេរដីកា ថ្លៃអអំណរគុណដល់បងប្អូនវីរៈកងទ័ពជួរមុខ ដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី និងរក្សាសន្តិសុខជូនជាតិមាតុភូមិ។ ហើយបងប្អូនវីរកងទ័ព ក៏ត្រូវប្រឈមនឹងការលំបាកសព្វបែបយ៉ាង និងឆ្ងាយពីកូន ប្រពន្ធ គ្រួសារសាច់ញាតិ និងឪពុកម្តាយ ហាលភ្លៀងហាលខ្យល់ ដើម្បីការពារទឹកដីខ្មែរ ព្រមទាំងប្រជាពលរដ្ឋឲ្យរស់នៅបានសុខ។

ព្រះអង្គមានថេរដីកាបន្តថា ការការពារខ្លួន និងការពារទ្រព្យសម្បត្តិ ទឹកដី ព្រមទាំងអាយុជីវិតរបស់ប្រជាពលរដ្ឋ គឺយើងត្រូវតែការពារក្នុងករណីមានគេមកបំពាន់ ឬមកឆក់ប្លន់។ ព្រោះការការពារទឹកដីនេះ ជាការបំពេញកតញ្ញូដ៏ប្រសើរណាស់ ហើយផលនៃកតញ្ញូនេះនឹងនាំឲ្យកងកម្លាំងប្រកបតែនឹងសុខចម្រើនជានិច្ច។

ព្រះអង្គក៏បានបួងសួងដល់វត្ថុស័ក្តសិទ្ធិទាំងអស់ នៅលើលោក សូមជួយថែរក្សាកងកម្លាំងប្រដាប់អាវុធទាំងអស់ឲ្យទទួលបានជោគជ័យលើសត្រូវដែលឈ្លានពាន និងយកទឹកដីរបស់យើង ដើម្បីថែរក្សាការពារសុខសន្តិភាព។

ក្នុងនោះដែរ តំណាងវីរកងទ័ព ក៏បានធ្វើការថ្លែងអំណរគុណដល់ព្រះគ្រូចៅអធិការទាំងពីរ និងព្រះសង្ឃ បងប្អូនពុទ្ធបរិស័ទ ដែលបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស រួមទាំងថវិកា ក្នុងការទ្រទ្រង់ដល់កងកម្លាំងជួរមុខ ដែលបានកំពុងការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសុខសន្តិភាព ស្ថិរភាពជូនជាតិមាតុភូមិ។

ជាមួយនេះ លោកបញ្ជាក់ថា ទោះបីមានភាពលំបាកយ៉ាងណាក៏ដោយ ក៏យុទ្ធមិត្តយើងនឹងប្រគៀកស្មាគ្នា ដើម្បីការពារបូរណភាពទឹកដី មិនឲ្យខ្លាំងសត្រូវឈ្លានពានបានឡើយ៕