* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្រ្តីវ័យជិត៧០ឆ្នាំម្នាក់ រីករាយក្រោយទទួលដំណឹងថា អភិបាលខេត្តកំពង់ឆ្នាំង កំពុងរៀបចំនីតិវិធីក្នុងការដោះស្រាយវិវាទដីធ្លីជូន ដែលមានវិវាទដ៏រ៉ាំរ៉ៃជាច្រើនឆ្នាំមកហើយ

06-01-2026 15:04

(កំពង់ឆ្នាំង)៖ ស្ត្រីវ័យប្រមាណជា៧០ឆ្នាំម្នាក់ បានថ្លែងអំណរគុណលោកអភិបាលខេត្តកំពង់ឆ្នាំង ដែលបាននិងកំពុងរៀបចំចាត់ចែងនីតិវិធីក្នុងការដោះស្រាយរឿងវិវាទដីធ្លីរបស់លោកយាយដែលមានទំនាស់ដ៏រ៉ាំរ៉ៃជាយូរមកហើ យបើទោះជាការដោះស្រាយនោះ ច្បាប់តម្រូវឱ្យលោកយាយត្រូវទទួលបានលទ្ធផលអវិជ្ជមានយ៉ាងណាក៏ដោយ ក៏លោកយាយរីករាយ និងទទួលយកដោយពុំមានចិត្តទោមនស្សនោះឡើយ។

ស្ត្រីវ័យចំណាស់ខាងលើនេះមានឈ្មោះ គឹម ហូយ អាយុ៦៨ឆ្នាំ បានបញ្ជាក់ថា លោកយាយមានទីលំនៅភូមិត្រពាំងអញ្ចាញ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្នលោកយាយរស់នៅតែម្នាក់ឯង មិនមានប្ដី ឬកូនចៅនោះទេ និងក៏មិនមានដីធ្លី ផ្ទះសម្បែងផ្ទាល់ខ្លួននោះដែរ គឺលោកយាយរស់នៅស៊ីឈ្នួលចាំផ្ទះឲ្យគេមួយកន្លែងស្ថិតក្នុងភូមិក្រាំងធ្នង់ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

លោកយាយបានបញ្ជាក់ទៀតថា កាលពីដើមលោកយាយ មានដីស្រែ និងដីចម្ការមួយកន្លែងសម្រាប់អាស្រ័យផលចិញ្ចឹមជីវិតនឹងគេដែរ តែដីនោះត្រូវបានមន្ត្រីយោធាម្នាក់គំរាមយកពីគ្រួសារលោកយាយតាំងពីឆ្នាំ១៩៨៦មកម្លេះ តាំងពីពេលនោះមកលោកយាយក៏បានប្ដឹងទៅអាជ្ញាធរមូលដ្ឋានជាបន្តបន្ទាប់ ទាំងការប្ដឹងផ្ទាល់មាត់ និងប្ដឹងជាលាយលក្ខណ៍អក្សរផងដែរ តែពុំមានដំណោះស្រាយនោះឡើយ។

ជាចុងក្រោយលោកយាយបានសម្រេចប្ដឹងទៅតុលាការ សុំដីការរក្សាការពារដីនោះជាបណ្ដោះអាសន្នដោយរង់ចាំការដោះស្រាយពីអាជ្ញាធរមានសមត្ថកិច្ច ដោយសារតែដីនោះពុំមានឯកសារកាន់កាប់ទាំង២ភាគី ទើបតុលាការបា នប្រគល់មកឱ្យអាជ្ញាធរខេត្តជាអ្នកដោះស្រាយ។

លោកយាយបានបញ្ជាក់បន្ថែមទៀតថា ពាក់ព័ន្ធនឹងករណីខាងលើនេះលោកយាយក៏បានដាក់បណ្ដឹងទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីធ្វើការស្រាវ ជ្រាវទៅលើឯកសារពាក់ព័ន្ធមួយចំនួន ដែលសង្ស័យថា ជាឯកសារក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែងរបស់ភាគីម្ខាង។ ជាលទ្ធផលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ រកឃើញភាគីម្ខាង និងបក្ខពួកមានតម្រុយប្រព្រឹត្តបទល្មើសក្លែងបន្លំឯកសារ និងប្រើប្រាស់លិខិតក្លែងលិខិត បញ្ជាក់ព្រំប្រទល់ដីចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ និងបានបញ្ជូនមកលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងចាត់ការបន្តតែតាមនីតិវិធី។

បន្ទាប់ពីធ្វើការស្រាវជ្រាវ និងអនុវត្តទៅតាមនីតិវិធីរបស់តុលាការរួចមក សាលាដំបូងខេត្តកំពង់ឆ្នាំង ក៏បានសម្រេចចេញសាលក្រមដោយចោទប្រកាន់ភាគីម្ខាងនោះពីបទ ប្រើប្រាស់លិខិតក្លែង ដែលបានប្រព្រឹត្តនៅសាលាខេត្តកំព ង់ឆ្នាំង និងបានចេញសាលក្រមឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ (ពីរឆ្នាំ) និងបង្គាប់ឲ្យបង់ប្រាក់ជូនលោកយាយ គឹម ហូយ ១ម៉ឺនដុល្លារ។

ពាក់ព័ន្ធនឹងរឿងក្តីរបស់លោកយាយខាងលើនេះផងដែរ ដោយសារលោកយាយជាជនក្រីក្រ ភាគីម្ខាងនោះបានរិះរកគ្រប់វិធីដើម្បីប្ដឹងលោកយាយ និងប្ដឹងសាក្សីរបស់លោកយាយទៅតុលាការជាបន្តបន្ទាប់។ ជាក់ស្ដែងកាលពីថ្ងៃទី១ ៣ ខែមីនា ឆ្នាំ២០២៣ គេបានប្ដឹងលោកយាយ គឹម ហូយ និងឈ្មោះ ឌឿ ម៉ុន ទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំងពីបទ «រំលោភបំពានកាន់កាប់អចលនវត្ថុដោយសុច្ចរិត បទក្លែងឯកសារ» និងបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ដើម្បីផ្ដន្ទាទោសទៅតាមច្បាប់ និងបានទាមទារសំណងជំងឺចិត្តការខូចខាតពេលវេលាសេវាផ្នែកច្បាប់ និងការចំណាយផ្សេងៗក្នុងម្នាក់ៗចំនួន៥ម៉ឺនដុល្លារ ដែលសំណុំរឿងនេះ ត្រូវបានព្រះរាជអាជ្ញាចោទ ហើយបញ្ជូនទៅចៅក្រមស៊ើបតាំងពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ដែលករណីនេះមិនទាន់ត្រូវបានចាត់នីតិវិធីនៅឡើយ។

ដោយឡែកឈ្មោះ ឈៀង ឆាន ដែលជាសាក្សីរបស់លោកយាយ គឹម ហូយ គាត់ត្រូវបានភាគីមកខាងនោះប្ដឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញពីបទ «ផ្ដល់សាក្ខីកម្មក្លែង» ដែលបច្ចុប្បន្នរឿងក្តីរបស់លោក ឈៀង ឆាន ដល់ដៃចៅ ក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ និងបានកោះហៅឲ្យលោកចូលខ្លួនឆ្លើយបំភ្លឺនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះផងដែរ។

លោក ឈៀង ឆាន បានបញ្ជាក់ថា ករណីនេះ លោកធ្លាប់បានចូលឆ្លើយបំភ្លឺជូនលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញម្ដងរួចមកហើយ ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ដើមបណ្ដឹងខាងលើនេះ។ កាលណោះការ សាកសួរគេសង្កត់ធ្ងន់ទៅលើការឆ្លើយបំភ្លឺរបស់លោកនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងករណីដែលលោកបានទិញដីមួយកន្លែងពីប្រពន្ធរបស់លោកតា គឹម ផុន ដែលត្រូវជាឪពុករបស់លោកយាយ គឹម ហូយ ដែលលោក ឈៀ ង ឆាន បានឆ្លើយថា គឺលោកពិតជាបានទិញដីមួយកន្លែងពីប្រពន្ធរបស់លោកតា គឹម ផុន នៅក្នុងអំឡុងឆ្នាំ២០០០ពិតប្រាកដមែន ព្រោះនៅពេលដែលលោកតា គឹម ផុន បានស្លាប់នៅឆ្នាំ១៩៩៦ ប្រពន្ធរបស់លោកតា គឹម ផុន បានលក់ដីមួយកន្លែងទៅឱ្យលោកពិតប្រាកដមែន។

លោកបានឆ្លើយប្រាប់នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃថា លោកពិតជាបានទិញដីមួយកន្លែងពីប្រពន្ធរបស់ឈ្មោះលោកតា គឹម ផុន ពិតមែន តែគេនៅតែសង្កត់លោកថា លោកបានឆ្លើយប្រាប់នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃថា ដីនោះលោកបានទិញពីឈ្មោះលោកតា គឹម ផុន ដែលលោកតា គឹម ផុន បានស្លាប់តាំងពីឆ្នាំ១៩៩៦មកម្ល៉េះ ចំណុចនេះហើយដែលគេប្ដឹងចោទលោកថា លោកបានផ្ដល់សក្ខីកម្មក្លែងប្រព្រឹត្ត នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ។

លោក ឈៀង ឆាន បានលើកយកកំហុសផ្នែកបច្ចេកទេសខ្លះៗរបស់មន្ត្រីរដ្ឋបាលសាធារណៈ ដើម្បីបង្ហាញជូនជាឧទាហរណ៍សាធារណៈជនដើម្បីធ្វើការពិចារណាដូចខាងក្រោម៖

*ទី១៖ ការធ្វើអត្តសញ្ញាណប័ណ្ណរបស់លោកផ្ទាល់ លោកមានភេទជា (ប្រុស) តែក្នុងអត្តសញ្ញាណប័ណ្ណបែរជាចុះបញ្ជីដាក់លោកជា (ភេទស្រី) ទៅវិញ កន្លងមកលោកក៏បានទៅស្នើសុំឲ្យមន្ត្រីអត្តសញ្ញាណកម្មកែតម្រូវផងដែរ តែខាងមន្ត្រីអត្តសញ្ញាណកម្មប្រាប់លោកថា មិនអាចកែបាននោះទេ។ (តែពេលនេះថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បាននិងកំពុងដោះស្រាយកែជូនគាត់ហើយ)។

*ទី២៖ ឧទាហរណ៍ទី២ ដីកាសម្រេចដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការត្រួត ពិនិត្យតាមផ្លូវតុលាការ គឺជាដីកាចោទភាគីម្ខាងនោះ ដែលជាភាគីកំពុងប្ដឹងរូបលោក ឈៀង ឆាន ពីបទផ្ដល់សក្ខីកម្មក្លែងខាងលើនេះតែម្ដង ហើយបុគ្គលនេះដែរ ក៏កំពុងមានទំនាស់ប្ដឹងផ្ដល់គ្នារឿងដីធ្លីជាមួយលោក យាយ គឹម ហូយ ផងដែរ ដែលដីការសម្រេចដូចខាងក្រោម៖

*១៖ ដាក់ឈ្មោះ អេង លាងច័ន្ទតារារ័ត្ន (ភេទស្រី) អាយុ (៣៤ឆ្នាំ) ជាជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរនៅផ្ទះឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ មនុស្សតែមួយតែសរសេរនៅចំណុចទី២ ខាងក្រោម បែរជាសរសេរដាក់ (ភេទប្រុស) ទៅវិញ មិនតែប៉ុណ្ណោះនិងសរសេរអាយុ (៣៥ឆ្នាំ) នៅខាងលើសរសេរ (អាយុ៣៤ឆ្នាំ) តើនេះជាកំហុសអ្វីដែរ។

អាស្រ័យហេតុនេះលោកស្នើសុំឲ្យតុលាការមេត្តាពិនិត្យ និងពិចារណាដោយស្នើសុំឲ្យមានការលើកលែងការចោទ ប្រកាន់មកលើរូបលោកដោយក្តីអនុគ្រោះផង៕