ដំណឹងមរណភាព! ម្ដាយបង្កើតលោក ទុយ រី និងជាម្ដាយក្មេកអ្នកឧកញ៉ា ម៉ក់ គីមហុង បានទទួលមរណភាព ក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ, ពិធីបុណ្យធ្វើនៅខេត្តត្បូងឃ្មុំ
06-01-2026 15:45
(ត្បូងឃ្មុំ)៖ លោកយាយឧបាសិកា ស៊ន់ គា ដែលត្រូវជាម្ដាយបង្កើតរបស់លោក ទុយ រី និងជាម្ដាយក្មេករបស់អ្នកឧកញ៉ា ម៉ក់ គីមហុង បានទទួលមរណភាព កាលពីថ្ងៃច័ន្ទ ២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២៖២៥នាទីរសៀល ក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ យើងខ្ញុំទាំងអស់គ្នា សូមគោរពអញ្ជើញ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងពុទ្ធបរិស័ទ និងញាតិមិត្តជិតឆ្ងាយ ទាំងអស់អញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យនេះ ជាមួយយើងខ្ញុំ និងអនុមោទនាទទួលយកមគ្គផល កុសលផលបុណ្យតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។
ទីតាំងប្រារព្វពិធីបុណ្យនៅភូមិតូង (ផ្លូវវត្តធុតង្គ) សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ៕







