សមាជិករដ្ឋសភា ចុះសួរសុខទុក្ខ គ្រួសារជនភៀសសឹកស្នាក់នៅបណ្តោះអាសន្ន ក្នុងឃុំសាលាវិស័យ និងឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក

06-01-2026 17:10

‎(កំពង់ធំ)៖ លោកស្រី យស ថានារី សមាជិករដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលនឹងចែកអំណោយជូនដល់គ្រួសារភៀសសឹក ស្នាក់នៅបណ្តោះអាសន្ន នៅឃុំសាលាវិស័យ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។

‎នៅក្នុងពិធីសំណេះសំណាលនេះ លោកស្រីបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងយកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចគិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន និងថ្នាក់ដឹកនាំព្រឹទ្ធសភាផងដែរ។

‎លោកស្រីអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់តស៊ូ អត់ធ្មត់ រួមសាមគ្គីគ្នាផ្តល់ការគាំទ្រ ជឿទុកចិត្តលើថ្នាក់ដឹកនាំនិងវីរកងទ័ពដ៏អង់អាចក្លាហាន របស់យើងនៅសមរភូមិជួរមុខ ដែលបានខិតខំប្រយុទ្ធជាមួយចោរសៀម ឈ្លានពាន។

‎លោកស្រីជុំរុញដល់បងប្អូនទាំងអស់ថែទាំសុខភាពឲ្យបានល្អ ពិសេសយកចិត្តទុក្ខដាក់កូនៗតូចៗនៅក្នុងបន្ទុកឲ្យបានដិតដល់ ព្រោះថាទីនេះ ក៏មានសាលារៀនសំរាប់ប្អូនៗតូចៗ បានសិក្សារៀនសូត្រ ឲ្យពួកគាត់ បានរៀនសូត្រ ដែលថ្តល់ឳកាសឲ្យល្អសំរាប់ការរស់នៅសិក្សា ការជួបជុំ នឹងបានមើលថែពីឪពុកម្តាយ លោកកគ្រូអ្នកគ្រូ និអាជ្អាធរមូលដ្ឋាន។

‎លោកស្រីបានថ្លែងអំណរគុណដល់ប្រធានគ្រប់គ្រង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់លើកិច្ចការនេះដោយការទទួលខុសត្រូវខ្ពស់។

‎សូមបញ្ជាក់ថា គ្រួសារដែលទទួលបានការឧបត្ថម្ភមានចំនួន១០២គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាន និងថវិកា៥០០០០រៀល អង្ករ៥គីឡូក្រាម ឃីត២កញ្ចប់៕