ប្រធានាធិបតីទីម័រឡេស្តេ ផ្ញើសារលិខិតថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរ ក្នុងឱកាសដែលទីម័រឡេស្តេ ក្លាយជាសមាជិកទី១១ អាស៊ាន

06-01-2026 18:14

(ភ្នំពេញ)៖ លោកបណ្ឌិត ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានផ្ញើសារលិខិតថ្លែងអំណរគុណ ជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្ញើលិខិតអបអរសាទរ ក្នុងឱកាសដែលសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្លាយជាសមាជិកទី១១ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

ក្នុងសារលិខិត របស់ប្រធានាធិបតីទីម័រឡេស្តេ បានសរសេរថា «ខ្ញុំ មានកិត្តិយសដែលបានទទួលនូវលិខិតអបអរសាទររបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសដែលសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្លាយជាសមាជិកទី១១ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

សូមអនុញ្ញាតឱ្យខ្ញុំសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអបអរសាទរយ៉ាងកក់ក្តៅ ដែលបានផ្ញើជូនដល់រដ្ឋាភិបាល និងប្រជាជនទីម័រឡេស្តេ ក្នុងឱកាសជាប្រវត្តិសាស្ត្រនេះ។

ការចូលជាសមាជិកអាស៊ាន ពេញលេញបង្ហាញពីបំណងប្រាថ្នាដ៏យូរអង្វែងរបស់ទីម័រឡេស្តេ ដែលសម្រេចបានតាមរយៈកិច្ចខិតខំប្រឹង ប្រែង ការសន្ទនាប្រកបដោយលក្ខណៈស្ថាបនា និងសាមគ្គីភាពជាដៃគូ និងភាពជាមិត្តរបស់យើងនៅក្នុង តំបន់ ដែលព្រះរាជាណាចក្រកម្ពុជាទទួលបានការកោតសរសើរជាពិសេសនេះ។

ទីម័រឡេស្តេ ទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់ សម្តេច ក្នុងដំណើរការដែលនាំឱ្យមានការទទួលស្គាល់ និងការទទួលយកជាគោលការណ៍ នូវសមាជិកភាពរបស់ទីម័រឡេស្តេ ក្នុងអាស៊ាននាពេលអនាគត កាលពី អំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ ដែលបានប្រព្រឹត្តឡើងនៅព្រះរាជាណា ចក្រកម្ពុជា។

ការសបញ្ជាក់ពីភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យដ៏ឧត្តុង្គឧត្តមនេះ បានរួមចំណែកយ៉ាងសំខាន់ ដល់ការពង្រឹងមាគ៌ាដែលយើងទទួលបាននៅពេលនេះ។ ពួកយើងចែករំលែកយ៉ាងពេញលេញនូវចក្ខុវិស័យអាស៊ាន ដែលមានភាពស្អិតរមួត សន្តិភាព និងភាពធន់ ដោយតម្រង់ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រជាជនយើង។

ទីម័រឡេស្តេ សូមប្តេជ្ញាយ៉ាង មុតមាំក្នុងការរួមចំណែកដ៏សកម្ម និងការខុសត្រូវចំពោះការពង្រឹងសហគមន៍អាស៊ាន ការពង្រឹងកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងវិបុលភាពរួមគ្នា។

ខ្ញុំជឿជាក់ថាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងទីម័រឡេស្តេ និងកម្ពុជា នឹងបន្តកាន់តែស៊ីជម្រៅ ដោយពង្រឹងនូវសមាជិកភាពរួមគ្នារបស់យើងនៅក្នុងគ្រួសារអាស៊ាន។ រួមគ្នារបស់យើងនៅក្នុងគ្រួសារអាស៊ាន។

ដោយស្មារតីនៃការយោគយល់គ្នា និងការគោរពគ្នាទៅវិញទៅមក ព្រមទាំងភាពជឿជាក់លើដំណោះស្រាយជម្លោះដោយសន្តិវិធី ខ្ញុំសូមបញ្ជាក់ ជាថ្មីនូវការត្រៀមខ្លួនរួចជាស្រេចរបស់ទីម័រឡេស្តេ ក្នុងការធ្វើការជាមួយគ្នា ដើម្បីសម្រេចបាននូវគោលដៅ រួមរបស់អាស៊ាន។

ក្នុងឱកាសនៃបុណ្យចូលឆ្នាំជាសកលនេះ ខ្ញុំសូមជូនពរយ៉ាងកក់ក្តៅដល់ សម្តេច និងប្រជាជនកម្ពុជា។ សូមឱ្យឱកាសនេះនាំមកនូវសន្តិភាព សាមគ្គីភាព និងក្តីសង្ឃឹមលើការពង្រឹង ចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការ ខណៈពេលដែលយើងរង់ចាំឆ្នាំថ្មីប្រកបដោយសន្តិភាព និងវិបុលភាព សម្រាប់ប្រជាជនគ្រប់ៗគ្នា»៕