សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លឹមហេង យាងចុះសួរសុខទុក្ខវីរកងទ័ពជួរមុខនាមន្ទីពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ

07-01-2026 11:52

(បន្ទាយមានជ័យ)៖ បន្ទាប់ពីបានយាងមកសំណេះសំណាលសួរសុខទុក្ខ និងប្រគេនទេយ្យទានដ៏ថ្លៃថ្លាផ្ទាល់ ដល់ព្រះសង្ឃភៀសសឹកចំនួន ១៤០០អង្គ នៅខេត្តបន្ទាយមានជ័យ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា អមព្រះរាជដំណើរដោយសម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ប្រតិភូសង្ឃជាន់ខ្ពស់ អមដំណើរដោយ អ្នកឧកញ៉ាអគ្គមហាឧបាសិការធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ស្ថាបនិកមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាបានបន្តយាង និងអញ្ញើញចុះ សួរសុខទុក្ខវីរកងទ័ពជួរមុខ នាមន្ទីពេទ្យបង្អែកខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។

សម្តេចសម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង ក៏បានថ្វាយពរសូមឲ្យវីរកងទ័ពជួរមុខយើង សូមឆាប់បានជាសះស្បើយផងដែរ ព្រមជាមួយគ្នានេះ សម្តេចក៏បានជូនបច័្ចយ និងសម្ភារជូនវីរកងទ័ពជួរមុខមួយចំនួនផងដែរ៕