វាគ្មិនមកពីតំណាងពុទ្ធសាសនា គ្រីស្ទសាសនា និងអ៉ីស្លាមសាសនា នឹងជួបគ្នាពិភាក្សាលើប្រធានបទបរិស្ថានស្អាត
07-01-2026 12:02
(ភ្នំពេញ)៖ គណៈកម្មការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ សហការជាមួយនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំវេទិកាពិភាក្សាស្តីពី «សំឡេងអន្តរសាសនាដើម្បីបរិស្ថានស្អាត៖ និយាយថា “ទេ” ចំពោះផ្លាស្ទិក - Interfaith Voices for a Clean Environment: Say “No” to Plastic”» នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ២០២៦ នៅសាលទន្លេសាប អគារខេមរវិទូ រាជបណ្ឌិត្យសភាកម្ពុជា និងផ្សាយផ្ទាល់លើបណ្តាញសង្គម។
តាមការគ្រោងទុក វេទិកាពិភាក្សានេះ នឹងមានការថ្លែងសុន្ទរកថាបើកកម្មវិធីដោយព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ ហើយបន្ទាប់មកមានកិច្ចពិភាក្សាលើប្រធានបទពាក់ព័ន្ធនឹងបរិស្ថាន ដោយវាគ្មិនអញ្ជើញពីតំណាងពុទ្ធិកសមាគមកម្ពុជរដ្ឋ តំណាងសមាគមគ្រីស្ទសាសនា និងតំណាងសមាគមអ៉ីស្លាមសាសនា ព្រមទាំងព្រះវត្តមានព្រះសង្ឃ និងសាធារណជនចូលរួមផ្ទាល់ចំនួន ១០០រូប។
ព្រះសង្ឃ និងសាធារណជន មានបំណងចង់និមន្ត និងចូលរួមផ្ទាល់ ឬមានសំណួរសូមទំនាកក់ទំនងលោក សៅ សុផាត ប្រធានយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ តាមរយៈលេខទូរសព្ទ ឬតេលេក្រាម 012594775/0966203360 ៕










